Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដូចដែល​ធ្យូង​នៅលើ​រងើក និង​អុស​នៅលើ​ភ្លើង​ជាយ៉ាងណា មនុស្ស​ឌុកដាន់​ដែល​បញ្ឆេះ​ជម្លោះ​ក៏​ជា​យ៉ាងនោះដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជំលោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។

សូមមើលជំពូក ចម្លង




សុភា‌សិត 26:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី កុល‌សម្ព័ន​បេនយ៉ាមីន បាន​ផ្លុំ​ត្រែ​ឡើង​ពោល​ថា៖ «យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ​ទេ ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​អ៊ីសាយ​ដែរ ឱ​អ៊ីស្រា‌អែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ទី​លំ‌នៅ​របស់​យើង គ្រប់​គ្នា​វិញ​ទៅ»។


គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជ្យ​របស់​ដាវីឌ​ឡើយ មាន​តែ​កុល‌សម្ពន័្ធ​យូដា​មួយ​ប៉ុណ្ណោះ។


គឺ​មាន​តែ​ព្រួញ​ដ៏​មុត​របស់​អ្នក​ចម្បាំង និង​រងើក​ភ្លើង​ឈើ​ដង្កោ​តែ​ប៉ុណ្ណោះ!


ឯ​សេចក្ដី​សម្អប់ នោះ​បណ្ដាល​ឲ្យ​កើត​មាន ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្ដី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។


មនុស្ស​គំរោះ‌គំរើយ រមែង​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា តែ​អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​រម្ងាប់​សេចក្ដី​ជម្លោះ​វិញ។


មនុស្ស​មួ‌ម៉ៅ​រមែង​អុច‌អាល ឲ្យ​កើត​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ហើយ​មនុស្ស​មាន​ចិត្ត​ក្រោធ នោះ​រំលង​ច្បាប់​ជា​ច្រើន។


ដ្បិត​ការ​គ្រលុក​ទឹក​ដោះ​គោ នោះ​ធ្វើ​ឲ្យ​ចេញ​ជា​ខ្លាញ់ ហើយ​ការ​ដែល​ចាប់​មួល​ច្រមុះ នោះ​ធ្វើ​ឲ្យ​ចេញ​ឈាម​មក យ៉ាង​នោះ​ការ​ចាក់​រុក​ដោយ​ក្រោធ ក៏​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម