ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 12:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​កើត​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​មួយ​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ការព្រួយបារម្ភ​ក្នុង​ចិត្ត​មនុស្ស នឹង​ពន្លិច​គេ​ចុះ ប៉ុន្តែ​ពាក្យសម្ដី​ល្អ ធ្វើឲ្យ​គេ​អរសប្បាយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ការ​ខ្វល់‌ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់‌ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​១​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីក‌រាយ​ឡើង។

សូមមើលជំពូក

អាល់គីតាប

ការ​ខ្វល់‌ខ្វាយ​តែងតែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់‌ភ្លន់​តែងតែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។

សូមមើលជំពូក



សុភា‌សិត 12:25
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូល‌បង្គំចំកោង​ខ្លួន ហើយ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង ទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខមួយថ្ងៃៗ​វាល់​ល្ងាច។


ឱ​ព្រលឹងខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។


មាន​គេ​ដែល​ពោល​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ តែ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ថ្នាំ​ផ្សះ​វិញ។


មនុស្ស​ដែល​សុចរិត​ជា​អ្នក​បង្ហាញ​ផ្លូវ ដល់​អ្នក​ជិត​ខាង​ខ្លួន តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។


ចិត្ត​មនុស្ស​រមែង​ស្គាល់​សេចក្ដី​ជូរ​ចត់​របស់​ខ្លួន ឯ​មនុស្ស​ដទៃនឹង​ទទួល​ចំណែក ក្នុង​អំណរ​របស់​ចិត្ត​នោះ​មិន​បាន។


ចិត្ត​រីក‌រាយតែង​តែ​បណ្ដាល​ឲ្យ មាន​ទឹក​មុខ​ផូរ‌ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត។


អស់​ទាំង​ថ្ងៃ​នៃ​មនុស្ស​រង​ទុក្ខ​វេទនា នោះ​សុទ្ធ​តែ​អាក្រក់​ទាំង​អស់ តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ជា​សុខ នោះ​ប្រៀប​ដូច​ជា​មាន​ការ​ស៊ី‌លៀង​នៅ​ជា‌និច្ច។


មនុស្ស​រមែង​មាន​អំណរ ដោយ​ពាក្យ​ឆ្លើយ​របស់​ខ្លួន ហើយ​ពាក្យ​មួយ​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎។


ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។


ពាក្យ​សម្ដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។


ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។


វិញ្ញាណ​របស់​មនុស្ស​ទប់‌ទល់​ខ្លួន ក្នុង​គ្រា​មាន​ធុរៈ​ឈឺ តែ​ឯ​វិញ្ញាណ​បាក់‌បែក តើ​អ្នក​ណា​ទ្រាំ​បាន?


ពាក្យ​សម្ដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់។


ប្រេង​លាប និង​ទឹក​អប់ តែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ តែ​ទុក្ខ​លំបាក តែង​ហែក​ហួរ​ព្រលឹង​មនុស្ស ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។


ព្រះ‌យេហូវ៉ា​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កម្សាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ។