Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 38:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទូល‌បង្គំចំកោង​ខ្លួន ហើយ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង ទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខមួយថ្ងៃៗ​វាល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ទូលបង្គំ​ត្រូវបាន​ធ្វើឲ្យ​ចំកោងខ្លួន ទូលបង្គំ​ពិបាកចិត្ត​ក្រៃលែង ទូលបង្គំ​ដើរ​ទាំង​កាន់ទុក្ខ​វាល់ព្រឹកវាល់ល្ងាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទូលបង្គំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួន ហើយ​ទូលបង្គំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទូលបង្គំ​ឈឺ ហើយ​កោង​ខ្លួន​ចុះ​ជា​ខ្លាំង ទូលបង្គំ​ដើរ​ទាំង​មាន​ទុក្ខ​គ្រាំ​ជា​ដរាប​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង រហូត​ដល់​ចំកោង​ខ្លួន ហើយ​ខ្ញុំ​កើត​ទុក្ខ​មួយ​ថ្ងៃ​វាល់​ល្ងាច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 38:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ដើរ​ទៅ​ដោយ​មាន​មុខ​ខ្មៅ ដែល​មិន​មែន​ខ្មៅ​ដោយ​ថ្ងៃ​ចាំង​ទេ ខ្ញុំ​ក្រោក​ឡើង​នៅ​កណ្ដាល​ជំនុំ ស្រែក​រក​គេ​ជួយ។


សាច់​ខ្ញុំ​ស្លៀក​ពាក់​ដោយ​ដង្កូវ និង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​គួរ​ខ្ពើម។


៙ អ្នក​ខ្លះ​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។


ព្រះ‌យេហូវ៉ា​ទ្រទ្រង់​អស់​អ្នក​ដែល​ដួល ក៏​លើក​អស់​អ្នក​ដែល​ត្រូវ​ឱន​ចុះ ឲ្យ​ងើប​ឡើង​វិញ។


ដ្បិត​ជីវិត​ទូល‌បង្គំ​នឹង​ផុត​ទៅ​ដោយ​ទុក្ខ​ព្រួយ ហើយ​ឆ្នាំ​នៃ​អាយុ​ទូល‌បង្គំ ថយ​ទៅ​ដោយ​ស្រែក​ថ្ងូរ កម្លាំង​ទូល‌បង្គំ​ចុះ​ខ្សោយ ព្រោះ​តែ​អំពើ​បាប របស់​ទូល‌បង្គំ ហើយ​ឆ្អឹង​ទូល‌បង្គំ​ក៏​ខ្សោះ​ទៅ​ដែរ។


ទូល‌បង្គំ​បាន​ប្រព្រឹត្ត ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត​សម្លាញ់ ឬ​បង​ប្អូន​របស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ឱន​ខ្លួនទាំង​សោយ​សោក ដូច​អ្នក​ដែល​កាន់​ទុក្ខ​នៅ​ពេល​ម្តាយ​ស្លាប់។


ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។


៙ ខ្ញុំ​ទូល​ដល់​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ សង្កត់‌សង្កិន​សត្រូវ​ដូច្នេះ?»


ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ការ​សង្កត់‌សង្កិន របស់​ខ្មាំង​សត្រូវ​ដូច្នេះ?


៙ គេ​បានដាក់​អន្ទាក់​ដើម្បី​ទាក់​ជើង​ទូល‌បង្គំ ព្រលឹង​ទូល‌បង្គំ​បាន​ស្រុត​ចុះ។ គេ​បាន​ជីក​រណ្តៅ​នៅ​ពី​មុខ​ទូល‌បង្គំ តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់


ទូល‌បង្គំ​ស្រែក​ថ្ងូរ ហើយ​អស់​កម្លាំង រាល់​យប់​ទឹក​ភ្នែក​ទូល‌បង្គំ​ហូរជោក​គ្រែ ខ្នើយ​ទូល‌បង្គំ​ជោក​ជាំ ដោយ​សំណោក​របស់​ទូល‌បង្គំ។


ភ្នែក​ទូល‌បង្គំ​ស្រវាំង​ដោយ​សារ​ទុក្ខ​ព្រួយ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​អំពាវនាវ​រក​ព្រះ‌អង្គ​រាល់​ថ្ងៃ ទូល‌បង្គំ​បាន​ប្រទូល​ដៃ​ទៅ​រក​ព្រះ‌អង្គ។


យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម