សុភាសិត 15:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចម្រើនកម្លាំងដល់ឆ្អឹង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 ពន្លឺនៃភ្នែកធ្វើឲ្យចិត្តអរសប្បាយ ហើយដំណឹងល្អធ្វើឲ្យឆ្អឹងរឹងមាំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ទឹកមុខដែលសម្តែងសេចក្ដីមេត្តារមែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចំរើនកំឡាំងដល់ឆ្អឹង។ សូមមើលជំពូកអាល់គីតាប30 ទឹកមុខដែលសំដែងសេចក្ដីមេត្តារមែងនាំឲ្យមានអំណរ ហើយដំណឹងល្អរមែងលើកទឹកចិត្តឲ្យមានកម្លាំង។ សូមមើលជំពូក |
ប៉ុន្ដែ ឥឡូវនេះ នៅវេលាមួយដ៏ខ្លី ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានសម្ដែងព្រះហឫទ័យប្រោសប្រណី ឲ្យយើងខ្ញុំបាននៅសេសសល់ ហើយបានប្រទានឲ្យយើងខ្ញុំមានបង្គោលមួយនៅក្នុងទីបរិសុទ្ធរបស់ព្រះអង្គ ដើម្បីឲ្យព្រះនៃយើងខ្ញុំបានបំភ្លឺភ្នែកយើងខ្ញុំ ហើយប្រោសប្រទានឲ្យយើងខ្ញុំបានធូរស្រាលបន្តិច នៅក្នុងការបម្រើគេនេះ។