ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
សុភាសិត 11:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។ ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់តែងតែរំដោះមនុស្សសុចរិតឲ្យរួចពីទុក្ខកង្វល់ តែព្រះអង្គឲ្យមនុស្សអាក្រក់រងទុក្ខជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។ អាល់គីតាប អុលឡោះតែងតែរំដោះមនុស្សសុចរិតឲ្យរួចពីទុក្ខកង្វល់ តែទ្រង់ឲ្យមនុស្សអាក្រក់រងទុក្ខជំនួសវិញ។ |
ការសង្គ្រោះរបស់មនុស្សសុចរិត មកពីព្រះយេហូវ៉ា ព្រះអង្គជាទីជ្រកកោនរបស់គេ ក្នុងគ្រាមានទុក្ខលំបាក។
កាលណាមនុស្សអាក្រក់ស្លាប់ទៅ នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត នឹងត្រូវវិនាសទៅផង។
មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។
មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។
មនុស្សអាក្រក់គេសម្រាប់ជាថ្លៃ លោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។
បន្ទាប់មក ព្រះបាទដារីយុសចេញរាជសារប្រកាសប្រាប់ប្រជាជន ជាតិសាសន៍ទាំងអស់ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូរ!