Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ការ​សង្គ្រោះ​របស់​មនុស្ស​សុចរិត មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ទីជ្រក​កោន​របស់​គេ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ចំណែកឯ​ការរួចជីវិត​របស់​មនុស្ស​សុចរិត មកពី​ព្រះយេហូវ៉ា ព្រះអង្គជា​បន្ទាយ​របស់ពួកគេ ក្នុង​ពេល​មាន​ទុក្ខវេទនា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌អម្ចាស់​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ព្រះអង្គ​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ឯ​សេចក្ដី​សង្គ្រោះ​នៃ​មនុស្ស​សុចរិត នោះ​មក​ពី​ព្រះ‌យេហូវ៉ា ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក នោះ​ទ្រង់​ជា​ទី​អាង​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អុលឡោះ‌តាអាឡា​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ទ្រង់​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:39
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពេល​គេ​បាន​ទទួល​ជំនួយ ទាស់​នឹង​ពួក​ទាំង​នោះ ហើយ​ពួក​ហាកា‌រេន ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា‌មួយ ក៏​ត្រូវ​ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​គេ ព្រោះ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៅ​វេលា​ចម្បាំង ព្រះ‌អង្គ​ក៏​ជួយ ដោយ​ព្រោះ​គេ​បាន​ទី​ពឹង​ព្រះ‌អង្គ។


គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ​ព្រះបាទ​ហេ‌សេ‌គា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ព្រះបាទ​សាន‌ហេរីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ពី​កណ្ដាប់​ដៃ​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ស្ដេច ហើយ​ព្រះ‌អង្គ​ការពារ​គេ​គ្រប់​ទិស​ទី។


ព្រះ‌យេហូវ៉ា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ជួយ​ខ្ញុំ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។


ការ​សង្គ្រោះជា​របស់​ព្រះ‌យេហូវ៉ា សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ផង! -បង្អង់


ព្រះ‌អង្គ​រក្សា​អស់​ទាំង​ឆ្អឹង​របស់​អ្នក​នោះ មិន​ឲ្យ​ឆ្អឹង​ណា​មួយ​ត្រូវ​បាក់​ឡើយ។


ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។


ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ


ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។


អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។


ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹងជ្រក​នៅ​គ្រា​លំបាក។


កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។


មនុស្ស​សុចរិត​រមែង​រួច​ពី​សេចក្ដី​លំបាក ឯ​មនុស្ស​អាក្រក់​ទទួល​រង​ជំនួស​វិញ។


មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ការពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​កំផែង​លង្ហិន មាន​គ្រឿង​សស្ត្រា‌វុធ​ដល់​ជន​ជាតិ​នេះ គេ​ច្បាំង​នឹង​អ្នក តែ​មិន​អាច​ឈ្នះ​បាន​ទេ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក ដើម្បី​នឹង​ជួយ​សង្គ្រោះ ហើយ​ប្រោស​អ្នក​ឲ្យ​រួច នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ប្រសិន​បើ​យ៉ាង​នោះ​មែន ព្រះ​របស់​ទូល​បង្គំ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​បម្រើ ទ្រង់​ពិត​ជា​អាច​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន បពិត្រ​ព្រះ‌ករុណា ព្រះ‌អង្គ​នោះ​ក៏​នឹង​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ដែរ។


ប៉ុន្តែ ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អង្គ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ​ផង ឯ​សេចក្ដី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ»។


ដ្បិត​ដោយ​សារ​ព្រះ‌គុណ អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​តាម​រយៈ​ជំនឿ ហើយ​សេចក្តី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​ទេ គឺ​ជា​អំណោយ‌ទាន​របស់​ព្រះ​វិញ


សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ប្រកប​ដោយ​ព្រះ​ចេស្ដា​គ្រប់​ជំពូក ដោយ​ឫទ្ធិ‌បារមី​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ទ្រាំទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង ដោយ​អំណរ


ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម