ដូច្នេះ ប្រជាជនទាំងឡាយនៅក្នុងស្រុកមានចិត្តសប្បាយរីករាយទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្ដីសុខសាន្ដ ក្រោយពីបានធ្វើគុតព្រះនាងអ័ថាលាដោយដាវ នៅក្នុងដំណាក់ស្ដេចមក។
សុភាសិត 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។ ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សសុចរិតបានសុខ ទីក្រុងនឹងអបអរ ហើយនៅពេលមនុស្សអាក្រក់វិនាសទៅ ក៏មានសម្រែកហ៊ោសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល នោះទីក្រុងក៏រីករាយសាទរ ហើយកាលណាមនុស្សអាក្រក់វិនាសទៅ នោះឮសំឡេងហ៊ោសប្បាយ។ អាល់គីតាប ពេលមនុស្សសុចរិតមានសុភមង្គល អ្នកក្រុងទាំងមូលនឹងសប្បាយរីករាយ ពេលមនុស្សអាក្រក់អន្តរាយ គេបែរជានាំគ្នាស្រែកហ៊ោវិញ។ |
ដូច្នេះ ប្រជាជនទាំងឡាយនៅក្នុងស្រុកមានចិត្តសប្បាយរីករាយទាំងអស់គ្នា ហើយទីក្រុងក៏មានសេចក្ដីសុខសាន្ដ ក្រោយពីបានធ្វើគុតព្រះនាងអ័ថាលាដោយដាវ នៅក្នុងដំណាក់ស្ដេចមក។
ព្រះនាងទតឃើញស្ដេចឈរនៅលើវេទិកាត្រង់ផ្លូវចូល ព្រមទាំងពួកមេទ័ព និងពួកផ្លុំត្រែនៅអមទ្រង់ ឯពួកអ្នកស្រុកទាំងអស់គ្នា គេមានអំណរ ហើយផ្លុំត្រែឡើង។ ពួកចម្រៀងក៏កាន់ប្រដាប់ភ្លេង ហើយនាំមុខគេច្រៀងទំនុកសរសើរ ពេលនោះ ព្រះនាងក៏ហែកព្រះពស្ត្រ ដោយសវនីយ៍ថា៖ «នេះជាការក្បត់ គឺជាការក្បត់ហើយ»។
ដូច្នេះ ពួកអ្នកស្រុកទាំងអស់គ្នាក៏មានសេចក្ដីរីករាយសប្បាយ ហើយទីក្រុងបានសេចក្ដីសាន្តត្រាណ ឯព្រះនាងអ័ថាលា គេបានធ្វើគុតដោយដាវ។
លោកស្រីម៉ារាមក៏ច្រៀងឆ្លើយនឹងគេថា៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតព្រះអង្គមានជ័យជម្នះយ៉ាងត្រចះត្រចង់ ព្រះអង្គបានបោះទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ»។
ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពរ របស់មនុស្សទៀងត្រង់ តែដោយសារមាត់របស់មនុស្សអាក្រក់ នោះត្រូវរំលំវិញ។
កាលណាមនុស្សសុចរិតមានជ័យជម្នះ នោះបណ្ដាជនមានអំណរជាខ្លាំងក្រៃលែង តែបើកាលណាមនុស្សអាក្រក់បានតាំងឡើង នោះជនទាំងឡាយនាំគ្នាពួនខ្លួនវិញ។
បើកាលណាពួកមនុស្សអាក្រក់បានតាំងខ្លួនឡើង នោះមនុស្សទាំងឡាយនាំគ្នាពួនខ្លួនអស់ តែកាលណាពួកនោះវិនាសបាត់ទៅវិញ នោះមនុស្សសុចរិតរមែងចម្រើនឡើងវិញ។
កាលណាមនុស្សសុចរិតមានអំណាចឡើង នោះជនទាំងឡាយរមែងមានចិត្តរីករាយ តែកាលណាមនុស្សអាក្រក់គ្រប់គ្រងវិញ នោះបណ្ដាជនស្រែកថ្ងូរឡើង។
គ្រានោះ ទាំងផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ នឹងច្រៀងអរសប្បាយ ពីដំណើរក្រុងបាប៊ីឡូន ពីព្រោះពួកបំផ្លាញនឹងមកដល់វា ពីទិសខាងជើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ព្រះអង្គវិនាសទៅដូច្នោះដែរ! តែសូមឲ្យពួកអ្នកដែលស្រឡាញ់ព្រះអង្គ បានភ្លឺដូចព្រះអាទិត្យ ដែលរះឡើងពេញកម្លាំង»។ ស្រុកទេសក៏បានសុខសាន្តត្រាណអស់សែសិបឆ្នាំ។