ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។
សុភាសិត 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។ ព្រះគម្ពីរខ្មែរសាកល ដើម្បីបានយល់ច្បាស់នូវសុភាសិត និងពាក្យឧបមា គឺយល់ច្បាស់នូវពាក្យរបស់មនុស្សមានប្រាជ្ញា និងប្រស្នារបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត នឹងប្រស្នា អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ នឹងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។ អាល់គីតាប ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។ |
ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។
ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ
សេចក្ដីទាំងនេះក៏ជាពាក្យពោលទុក របស់ពួកអ្នកប្រាជ្ញាដែរ គឺថាការដែលយោគយល់ខាងអ្នកណា ក្នុងរឿងក្តី នោះមិនល្អទេ។
ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះ ក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីគង្វាលតែម្នាក់
នៅចុងរជ្ជកាលនៃរាជ្យស្ដេចទាំងនោះ កាលពួកអ្នកប្រព្រឹត្តរំលង បានឈានដល់កម្រិតរបស់ខ្លួនហើយ នោះស្តេចមួយអង្គទៀត ដែលមានទឹកមុខមាំក៏ងើបឡើង ជាអ្នកដែលយល់ពាក្យប្រស្នា។
យើងនិយាយជាមួយគាត់ដោយផ្ទាល់មាត់ យ៉ាងច្បាស់ មិនមែនដោយប្រស្នាទេ ហើយគាត់សម្លឹងមើលរូបអង្គនៃព្រះយេហូវ៉ាទៀតផង។ ចុះហេតុអ្វីបានជាអ្នកហ៊ាននិយាយទាស់នឹងម៉ូសេ ជាអ្នកបម្រើរបស់យើងដូច្នេះ?»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ
ព្រះអង្គមិនបានមានព្រះបន្ទូលទៅគេ ក្រៅពីរឿងប្រៀបធៀបឡើយ តែព្រះអង្គពន្យល់អ្វីៗទាំងអស់ដោយឡែក ដល់ពួកសិស្សរបស់ព្រះអង្គ។
ប៉ុន្ដែ អាហាររឹង គឺសម្រាប់មនុស្សពេញវ័យ ជាអស់អ្នកដែលបានបង្ហាត់ប្រាជ្ញាញាណរបស់ខ្លួន ឲ្យចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។