ក៏សម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្ររបស់ទ្រង់ ហើយដាក់ច្រវាក់លង្ហិន នាំទ្រង់ទៅក្រុងបាប៊ីឡូន។
សាស្តា 8:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការទាំងនេះខ្ញុំបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានឃើញការទាំងអស់នេះ ហើយដាក់ចិត្តចំពោះកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺថាជួនកាលមានមនុស្សត្រួតត្រាលើមនុស្សដទៃ ជាអន្តរាយដល់ខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំសង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ: មានពេលខ្លះ មនុស្សត្រួតត្រាលើមនុស្សដូចគ្នា ដែលធ្វើឲ្យគេរងទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បណ្តាការទាំងនេះយើងបានឃើញអស់ហើយ ក៏បានផ្ចង់ចិត្តចំពោះគ្រប់ទាំងការដែលកើតមាននៅក្រោមថ្ងៃ មានគ្រាដែលមនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា អាល់គីតាប ពេលខ្ញុំសង្កេតមើលកិច្ចការទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ខ្ញុំយល់ឃើញដូចតទៅនេះ: មានពេលខ្លះ មនុស្សត្រួតត្រាលើមនុស្សដូចគ្នា ដែលធ្វើឲ្យគេរងទុក្ខវេទនា។ |
ក៏សម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្ររបស់ទ្រង់ ហើយដាក់ច្រវាក់លង្ហិន នាំទ្រង់ទៅក្រុងបាប៊ីឡូន។
ទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយកងទ័ពរបស់ផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រពីក្រោយកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាម្នាក់ឡើយ។
យើងបានឃើញកិច្ចការទាំងឡាយដែលធ្វើនៅក្រោមថ្ងៃ ហើយមើល៍ ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ដូចជាដេញចាប់ខ្យល់ ។
ម្យ៉ាងទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យមានអំពើទុច្ចរិត ហើយនៅកន្លែងសុចរិតមានអំពើអយុត្តិធម៌ដែរ។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
មានការអាក្រក់យ៉ាងធ្ងន់មួយមុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន
ដ្បិតកាលណាមានយល់សប្តិច្រើន ហើយពាក្យសម្ដីចេះតែមានច្រើន នោះជាការឥតប្រយោជន៍ តែត្រូវឲ្យកោតខ្លាចព្រះវិញ។
ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។
ខ្ញុំក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចម្កួតផង។
ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្ដាលឲ្យ មនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។