សាស្តា 7:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្ដាលឲ្យ មនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ការសង្កត់សង្កិនប្រាកដជាធ្វើឲ្យមនុស្សមានប្រាជ្ញាទៅជាឆ្កួត ហើយសំណូកបង្ខូចចិត្តមនុស្ស។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ពេលណាអ្នកប្រាជ្ញប្រើអំណាច សង្កត់សង្កិនអ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើឲ្យ មនុស្សពុករលួយដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ពិតប្រាកដជាការសង្កត់សង្កិនរមែងបណ្តាលឲ្យមនុស្សដែលមានប្រាជ្ញា ទៅជាក្រឡកចិត្តវិញ ហើយសំណូកក៏បង្ខូចគំនិតផង។ សូមមើលជំពូកអាល់គីតាប7 ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិន អ្នកដទៃ អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា ហើយសំណូកក៏រមែងធ្វើឲ្យ មនុស្សពុករលួយដែរ។ សូមមើលជំពូក |
ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា និងនៅមុខអ្នកដែលព្រះអង្គបានចាក់ប្រេងតាំងឲ្យនេះចុះ ថាតើខ្ញុំបានយកគោរបស់អ្នកណា? តើខ្ញុំបានយកលារបស់អ្នកណា? តើខ្ញុំបានបំភាន់អ្នកណា? តើខ្ញុំបានសង្កត់សង្កិនអ្នកណា? ឬតើខ្ញុំបានទទួលសំណូកពីដៃអ្នកណាដើម្បីបំបិទភ្នែកខ្ញុំ? សូមធ្វើបន្ទាល់ទាស់នឹងខ្ញុំចុះ ខ្ញុំនឹងសងគេវិញ»។