ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាស្តា 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់ គេ​ធ្លាប់​ចេញចូល​ក្នុង​ទី​បរិសុទ្ធ ហើយ​មនុស្ស​ក៏​បាន​សរសើរ​គេ​ក្នុង​ទី​ក្រុង ជា​កន្លែង​ដែល​គេ​បាន​ប្រព្រឹត្ត​ដ៏​អាក្រក់​របស់​ខ្លួន។ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ខ្ញុំ​បាន​ឃើញ​មនុស្ស​អាក្រក់​ត្រូវបាន​បញ្ចុះ​។ ពីមុន​ពួកគេ​បាន​ចេញ​ចូល​ទីវិសុទ្ធ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ភ្លេច​នៅក្នុង​ទីក្រុង​ដែល​ពួកគេ​បាន​ធ្វើ​ដូច្នោះ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទីសក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តាម​ដំណើរ​នោះ យើង​បាន​ឃើញ​គេ​ហែ​ខ្មោច​មនុស្ស​អាក្រក់​ទៅ​កប់ តែ​ចំណែក​ពួក​អ្នក​ត្រឹម‌ត្រូវ​វិញ គេ​បាត់​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​ក៏​ភ្លេច​គេ​ទៅ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង​ដែរ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទី‌សក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។

សូមមើលជំពូក



សាស្តា 8:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ


គេ​បាន​ភ្លេច​ទូល‌បង្គំ ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់ ទូល‌បង្គំ​បាន​ត្រឡប់​ដូច​ជា​ឆ្នាំង​កំបែក។


សេចក្ដី​នឹក​ចាំ​ពី​មនុស្ស​សុចរិត នោះ​នាំ​ឲ្យ​មាន​ពរ តែ​ឈ្មោះ​របស់​មនុស្ស​អាក្រក់ រមែង​ពុក​រលួយ​ទៅ។


គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជំនាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ ចំពោះ​អ្វីៗ​ដែល​មិនទាន់​មាន ដែល​នឹង​មក​ដល់​បន្ទាប់​ទៀត​ដែរ។


ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​មួយ​លើស​ជាង​មួយ​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ


រីឯ​នៅ​ក្រុង​នោះ មាន​មនុស្ស​ក្រ​ម្នាក់​ដែល​មាន​ប្រាជ្ញា អ្នក​នោះ​ក៏​ជួយ​ទី​ក្រុង​ឲ្យ​រួច ដោយ​ប្រាជ្ញា​របស់​ខ្លួន តែ​គ្មាន​អ្នក​ណា​នឹក​គុណ​ពី​មនុស្ស​ក្រ​នោះ​សោះ។


ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ព្រោះ​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ។


ឱ​ព្រះ‌យេហូវ៉ា ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អ្នក​ណា​ដែល​បោះ‌បង់​ព្រះ‌អង្គ នោះ​នឹង​ត្រូវ​ខ្មាស អស់​អ្នក​ដែល​ថយ​ចេញ​ពី​ព្រះ‌អង្គ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​ក្រោម ដោយ​ព្រោះ​គេ​បាន​បោះ​បង់​ព្រះ‌យេហូវ៉ា ដែល​ជា​ប្រភព​ទឹក​រស់។


ក្រោយ​មក អ្នក​ក្រ​នោះ​ក៏​ស្លាប់​ទៅ ហើយ​ពួក​ទេវតា​យក​គាត់​ទៅ​នៅ​ស្ថាន‌បរម‌សុខ នា​ដើម​ទ្រូង​លោក​អ័ប្រា‌ហាំ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ទៅ​ដែរ ហើយ​គេ​យក​ទៅ​កប់។


ពួក​គេបាន​រៀប​ចំ​សាក្សី​ក្លែង​ឲ្យ​និយាយ​ថា៖ «ជន​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រឆាំង​នឹង​ទី​បរិសុទ្ធ និង​ក្រឹត្យ‌វិន័យ


រីឯ​មនុស្ស​សុចរិត​របស់​យើង គេ​នឹង​រស់​នៅ​ដោយ​សារ​ជំនឿ តែ​បើ​អ្នក​ណា​ដក​ថយ​ទៅ​វិញ ចិត្ត​យើង​គ្មាន​អំណរ​នឹង​អ្នក​នោះ​ឡើយ» ។