ការដែលនិយាយឥតបើគិតថា «នេះជាតង្វាយថ្វាយព្រះហើយ» រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
សាស្តា 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ។ ព្រះគម្ពីរខ្មែរសាកល ការដែលមិនបន់ ប្រសើរជាងបន់ ហើយមិនលាបំណន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកមិនបន់ នោះប្រសើរជាងបន់ តែមិនធ្វើតាមពាក្យដែលខ្លួនបានបន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ អាល់គីតាប បើអ្នកមិនសន្យា នោះប្រសើរជាងសន្យា តែមិនធ្វើតាមពាក្យដែលខ្លួនបានសន្យា។ |
ការដែលនិយាយឥតបើគិតថា «នេះជាតង្វាយថ្វាយព្រះហើយ» រួចកាលណាបានបន់ព្រះហើយ ទើបស៊ើបសួរជាក្រោយ នោះជាអន្ទាក់ដល់មនុស្សហើយ។
ឬបើអ្នកណាស្បថលេងថា នឹងប្រព្រឹត្តការអាក្រក់ ឬល្អក្តី ទោះបើសេចក្ដីអ្វីក៏ដោយ ដែលមនុស្សនឹងស្បថ ដោយឥតបើគិត ហើយមិនបានដឹងខ្លួនសោះ បើកាលណាដឹងវិញ នោះនឹងមានទោសក្នុងបទណាមួយនោះជាមិនខាន
ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយសំឡេងនៃពាក្យអរព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»។
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
កាលដីនោះមិនទាន់លក់នៅឡើយ តើដីនោះមិនមែនជារបស់អ្នកទេឬ? ហើយក្រោយពីលក់ទៅ តើប្រាក់នោះមិននៅក្នុងអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកសម្រេចចិត្តធ្វើដូច្នេះ? នេះមិនមែនកុហកមនុស្សទេ គឺកុហកព្រះទេតើ!»។
កាលណាអ្នកបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងទារបំណន់ពីអ្នកមិនខាន ហើយនឹងរាប់ជាបាបដល់អ្នកទៀតផង។
កាលលោកក្រឡកទៅឃើញនាង លោកក៏ហែកអាវ ហើយពោលថា៖ «វរហើយ កូនស្រីអើយ! កូនបានធ្វើឲ្យឪពុកទន់ជង្គង់ហើយ កូនជាហេតុដែលនាំឲ្យឪពុកវេទនាចិត្តជាខ្លាំង ដ្បិតមាត់របស់ឪពុកបានចេញវាចានឹងព្រះយេហូវ៉ាហើយ ឪពុកមិនអាចដកពាក្យសម្បថនោះវិញបានទេ»។