«ចូរទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញ យើងបានបង្គាប់ស្ត្រីមេម៉ាយម្នាក់នៅទីនោះឲ្យចិញ្ចឹមឯង»។
សាការី 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ក្រុងទីរ៉ុស និងក្រុងស៊ីដូនដែរ ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ។ ព្រះគម្ពីរខ្មែរសាកល ក៏ទាស់នឹងហាម៉ាថ ដែលជាប់ព្រំដែននឹងដាម៉ាស់ ព្រមទាំងទាស់នឹងទីរ៉ុស និងស៊ីដូនផង ទោះបីជាពួកគេមានប្រាជ្ញាច្រើនក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅកាន់ អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ហើយក្រុងទីរ៉ុសនឹងក្រុងស៊ីដូនផង ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ អាល់គីតាប ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងហាម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស ទ្រង់មានបន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។ |
«ចូរទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញ យើងបានបង្គាប់ស្ត្រីមេម៉ាយម្នាក់នៅទីនោះឲ្យចិញ្ចឹមឯង»។
ផារ៉ោន-នេកោបានចាប់ចងព្រះបាទយ៉ូសៀស នៅត្រង់ក្រុងរីបឡា ក្នុងស្រុកហាម៉ាត ដើម្បីមិនឲ្យទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមទៀត គឺតម្រូវឲ្យស្រុកនោះបង់សួយសារអាករជាប្រាក់មួយរយហាប និងមាសមួយហាប។
ស្តេចបាប៊ីឡូនក៏សម្លាប់អ្នកទាំងនោះ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ ដូច្នេះ ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយ ក្រៅពីស្រុករបស់ខ្លួន។
ស្តេចទាំងអស់នៅក្រុងទីរ៉ុស ស្តេចនៅក្រុងស៊ីដូន និងស្តេចទាំងប៉ុន្មានដែលនៅកោះខាងនាយសមុទ្រ
ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់ បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូន ព្រោះព្រះយេហូវ៉ានឹងបំផ្លាញសាសន៍ភីលីស្ទីន ជាសំណល់មនុស្សមកពីកោះកាប់ថោរ។
ពីក្រុងដាម៉ាស។ ឯក្រុងហាម៉ាត និងក្រុងអើផាឌ គេត្រូវខ្មាសជ្រប់មុខហើយ ពីព្រោះគេបានឮដំណឹងអាក្រក់ ហើយចិត្តគេរលាយទៅ សេចក្ដីទុក្ខព្រួយរបស់គេ ដូចជាសមុទ្រដែលកម្រើកឡើង និងឲ្យស្ងប់វិញមិនបាន។
«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកជាមនុស្សមានលក្ខណៈពេញខ្នាត មានប្រាជ្ញាពេញលេញ ហើយមានសម្ផស្សគ្រប់លក្ខណ៍។
ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្ដាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំប្រទល់ហាវរ៉ុន។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងដាម៉ាស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបញ្ជាន់ស្រុកកាឡាត ដោយគ្រឿងបញ្ជាន់ធ្វើពីដែក។
ដ្បិតមើល៍ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មានព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ យើងនឹងធ្វើឲ្យសាសន៍មួយ ងើបមកទាស់នឹងអ្នករាល់គ្នា គេនឹងធ្វើទុក្ខអ្នករាល់គ្នា ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់ស្ទឹងអារ៉ាបា។
ពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ នឹងកាន់កាប់ស្រុករបស់ពួកកាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយនៅសេផារ៉ាឌ នឹងកាន់កាប់ក្រុងនានានៅតំបន់ណេកិប។
ដូច្នេះ ពួកគេក៏ឡើងទៅសង្កេតមើលស្រុកនោះ ចាប់ពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ក្បែរស្រុកហាម៉ាត។