លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
សាការី 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលមនុស្សទាំងអស់ ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងដែនដីហាត្រាក ហើយដាម៉ាស់ជាទីសម្រាកនៃព្រះបន្ទូលនោះ ——ដ្បិតភ្នែករបស់មនុស្សលោក និងអស់ទាំងកុលសម្ព័ន្ធនៃអ៊ីស្រាអែល ឆ្ពោះទៅព្រះយេហូវ៉ា—— ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ ព្រះអម្ចាស់ដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រាអែលដែរ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិ ដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ អាល់គីតាប សេចក្ដីប្រកាស។ នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងអំពីស្រុកហាដ្រាក់។ ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡាដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រអែលដែរ។ |
លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គកាត់ទោសដល់គេ ព្រោះយើងខ្ញុំរាល់គ្នាគ្មានកម្លាំងនឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងខ្ញុំរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែព្រះអង្គទេ»។
ភ្នែករបស់មនុស្សទាំងអស់ទន្ទឹងរង់ចាំព្រះអង្គ ដ្បិតព្រះអង្គប្រទានអាហារឲ្យគេ តាមពេលកំណត់។
ភ្នែកទូលបង្គំសម្លឹងឆ្លោះទៅរក ព្រះយេហូវ៉ាជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំ ឲ្យរួចពីអន្ទាក់។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ នៅចំពោះមុខមនុស្សគ្រប់សាសន៍ ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ របស់ព្រះនៃយើងរាល់គ្នា។
ឱព្រះយេហូវ៉ា ជាកម្លាំងនៃទូលបង្គំ ជាទីមាំមួន ហើយជាទីពឹងជ្រកដល់ទូលបង្គំ នៅគ្រាលំបាកអើយ ពួកសាសន៍ទាំងប៉ុន្មាននឹងមកឯព្រះអង្គ ពីអស់ទាំងចុងផែនដីបំផុត ហើយគេនឹងទូលថា បុព្វបុរសរបស់យើងខ្ញុំបានទទួលតែពាក្យកុហក គឺជាសេចក្ដីអសារឥតការ និងសេចក្ដីដែលឥតមានប្រយោជន៍អ្វីសោះ។
ព្រះអង្គប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិធ្វើការផ្សេងៗ ព្រះនេត្ររបស់ព្រះអង្គទតឃើញយើង ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងបីរបស់ក្រុងទីរ៉ុស អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានប្រគល់ពួកឈ្លើយទាំងអស់ ដល់សាសន៍អេដុម ហើយមិនបាននឹកចាំសេចក្ដីសញ្ញា ជាបងប្អូននឹងគ្នាសោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ចំពោះក្រុងនីនីវេ គឺជាសៀវភៅសម្ដែងពីនិមិត្តរបស់ហោរាណាហ៊ុម ជាអ្នកស្រុកអែលកូស។
ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ ពីព្រោះទាំងប្រាំពីរនាក់នោះនឹងរីករាយ ហើយឃើញខ្សែប្រយោល នៅក្នុងដៃរបស់សូរ៉ូបាបិលផង។ «ទាំងអស់នេះជាព្រះនេត្រនៃព្រះយេហូវ៉ា ដែលទតចុះឡើងនៅពេញលើផែនដីទាំងមូល»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។