Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 9:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំដែន​នឹង​គេ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូនដែរ ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ក៏​ទាស់នឹង​ហាម៉ាថ ដែល​ជាប់ព្រំដែន​នឹង​ដាម៉ាស់ ព្រមទាំងទាស់នឹង​ទីរ៉ុស និង​ស៊ីដូន​ផង ទោះបីជា​ពួកគេ​មានប្រាជ្ញា​ច្រើន​ក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំ‌ដែន​នឹង​គេ ហើយ​ក្រុង​ទីរ៉ុសនឹង​ក្រុង​ស៊ីដូន​ផង ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ទ្រង់​មាន​បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ទ្រង់​មាន​បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។

សូមមើលជំពូក ចម្លង




សាការី 9:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ទៅ​ឯ​សា‌រិប‌តា ជា​ទី​ក្រុង​របស់​ពួក​ស៊ីដូន​អាស្រ័យ​នៅ​ទី​នោះ​វិញ យើង​បាន​បង្គាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ទី​នោះ​ឲ្យ​ចិញ្ចឹម​ឯង»។


ផារ៉ោន-នេកោ​បាន​ចាប់​ចង​ព្រះបាទ​យ៉ូសៀស នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​តម្រូវ​ឲ្យ​ស្រុក​នោះ​បង់​សួយ​សារ​អាករ​ជា​ប្រាក់​មួយរយ​ហាប និង​មាស​មួយ​ហាប។


ស្តេច​បាប៊ី‌ឡូន​ក៏​សម្លាប់​អ្នក​ទាំង​នោះ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ ដូច្នេះ ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន។


ស្តេចទាំង​អស់​នៅ​ក្រុង​ទីរ៉ុស ស្តេច​នៅ​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ


ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលី‌ស្ទីន​ទាំង​អស់ បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់​ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​សាសន៍​ភីលី‌ស្ទីន ជា​សំណល់​មនុស្ស​មក​ពី​កោះ​កាប់ថោរ។


ពី​ក្រុង​ដាម៉ាស។ ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ ដូច​ជា​សមុទ្រ​ដែល​កម្រើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន។


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា៖


«កូន​មនុស្ស​អើយ ចូរ​ផ្តើម​ពាក្យ​ទំនួញ​ពី​ដំណើរ​ស្តេច​ក្រុង​ទីរ៉ុស ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​ជា​មនុស្ស​មាន​លក្ខណៈ​ពេញ​ខ្នាត មាន​ប្រាជ្ញា​‌ពេញ​លេញ ហើយ​មាន​សម្ផស្ស​គ្រប់​លក្ខណ៍។


ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្ដាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​ហាវរ៉ុន។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក។


ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ មាន​ព្រះ‌បន្ទូល​ថា ឱ​ពូជ​ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​មួយ ងើប​មក​ទាស់​នឹង​អ្នក​រាល់​គ្នា គេ​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​ស្ទឹង​អារ៉ាបា។


ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ នឹង​កាន់​កាប់​ស្រុក​របស់​ពួក​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម ដែល​ជាប់​ជា​ឈ្លើយ​នៅ​សេផារ៉ាឌ នឹង​កាន់​កាប់​ក្រុង​នានា​នៅ​តំបន់​ណេកិប។


ដូច្នេះ ពួកគេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ក្បែរ​ស្រុក​ហាម៉ាត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម