ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សាការី 8:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ្នក​នៅ​ស្រុក​មួយ​នឹង​ទៅ​ស្រុក​មួយ​ទៀត​បបួល​ថា "ចូរ​យើង​ប្រញាប់​ទៅ​ទូល‌អង្វរ​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ"។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​អ្នកដែល​រស់នៅ​ទីក្រុង​មួយ​នឹង​ទៅ​ឯ​ទីក្រុង​មួយទៀត និយាយថា​: “យើង​ប្រញាប់​នាំគ្នា​ទៅ​សុំក្ដីសន្ដោស​ពី​ព្រះយេហូវ៉ា ហើយ​ស្វែងរក​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​ខ្ញុំ​ក៏​ទៅ​ដែរ​!”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ យើង​នាំ​គ្នា​ទៅ​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​នៅ​ស្រុក​១​នឹង​ទៅ​ឯ​ស្រុក​១​ទៀត​បបួល​ថា ចូរ​យើង​ប្រញាប់​ឡើង​ទៅ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ឯ​ខ្ញុំ​ក៏​នឹង​ទៅ​ដែរ

សូមមើលជំពូក

អាល់គីតាប

អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា យើង​នាំ​គ្នា​ទៅ​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។

សូមមើលជំពូក



សាការី 8:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​ជនជាតិ​អ៊ីស្រា‌អែល គឺ​ជា​អ្នក​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ក៏​មក​តាម​ពួក​លេវី​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុព្វ‌បុរស​គេ។


អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!


ឯ​ប្រជា‌ជាតិ​ជា​ច្រើន នឹង​ឡើង​ទៅ ដោយ​ពោល​ថា៖ ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ។ ដ្បិត​ក្រឹត្យ‌វិន័យ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។


ដ្បិត​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​ពួក​យាម​នៅ​លើ​ភ្នំ​ស្រុក​អេប្រាអិម នឹង​ស្រែក​ឡើង​ថា៖ ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​នៅ​ក្រុង​ស៊ីយ៉ូន។


ត្រូវ​ឲ្យ​យើង​ស្គាល់​ព្រះ‌យេហូវ៉ា ត្រូវ​ឲ្យ​យើង​សង្វាត​នឹង​ស្គាល់​ព្រះ‌អង្គ ឯ​ដំណើរ​ដែល​ព្រះ‌អង្គ​យាង​ចេញ​មក គឺ​ពិត​ដូច​អរុណ​រះ ព្រះ‌អង្គ​នឹង​យាង​មក​រក​ពួក​យើង ដូច​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែន‌ដី។


គ្រា​នោះ ពួក​អ្នក​នៅ​បេត-អែល​បាន​ចាត់​សារេស៊ើរ និង​រេគេម-មែលេក ព្រម​ទាំង​ពួកមនុស្ស​មួយ​ក្រុម​មក​ទូល​អង្វរ​ព្រះ‌យេហូវ៉ា


ជន​ជាតិ​ជា​ច្រើន និង​សាសន៍​ខ្លាំង​ពូកែ នឹង​មក​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរព្រះ‌អង្គ។


សិស្ស​ទាំង​ពីរ​នាក់​បាន​ឮ​ពាក្យ​នេះ គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ។