ខ្ញុំបានសួរថា៖ «តើលោកអញ្ជើញទៅណា?» អ្នកនោះឆ្លើយមកខ្ញុំថា៖ «ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹង និងបណ្ដោយមានប៉ុន្មាន»។
សាការី 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានសួរទេវតាដែលពោលមកខ្ញុំថា៖ «តើស្ត្រីទាំងពីរនាក់នោះយកកញ្ជ្រែងទៅណា?» ព្រះគម្ពីរខ្មែរសាកល ខ្ញុំសួរទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ថា៖ “តើពួកនាងយករង្វាល់នោះទៅឯណា?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសួរទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «តើនាងទាំងពីរយកហិបទៅណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចខ្ញុំសួរដល់ទេវតាដែលពោលនឹងខ្ញុំថា ស្ត្រីទាំង២នេះនាំយករង្វាល់ទៅឯណា អាល់គីតាប ខ្ញុំសួរម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំនោះថា៖ «តើនាងទាំងពីរយកហិបទៅណា?»។ |
ខ្ញុំបានសួរថា៖ «តើលោកអញ្ជើញទៅណា?» អ្នកនោះឆ្លើយមកខ្ញុំថា៖ «ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹង និងបណ្ដោយមានប៉ុន្មាន»។
ទេវតាឆ្លើយថា៖ «យកទៅធ្វើផ្ទះនៅក្នុងស្រុកស៊ីណើរ កាលណាធ្វើផ្ទះរួចរាល់ហើយ នាងនឹងដាក់កញ្ជ្រែងនៅកន្លែងនោះ»។
ខ្ញុំបានងើយមើលទៅ ឃើញមានស្ត្រីពីរនាក់ចេញមក មានស្លាបដូចជាកុក ហើយមានខ្យល់បក់ប៉ះស្លាប ពួកគេក៏លើកកញ្ជ្រែងនោះឡើងផុតពីផែនដី។