មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។
សាការី 14:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ នឹងលែងមានពន្លឺថ្ងៃ លែងមានត្រជាក់ ឬទឹកកក ទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ នឹងគ្មានពន្លឺ ហើយដួងពន្លឺនឹងកក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃ លែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ ពន្លឺនឹងមិនភ្លឺច្បាស់ឬងងឹតផង អាល់គីតាប នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃ លែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។ |
មានពន្លឺភ្លឺឡើងក្នុងទីងងឹត សម្រាប់មនុស្សទៀងត្រង់ ជាអ្នកមានចិត្តប្រណីសន្ដោស មេត្តាករុណា និងសុចរិត។
ពីព្រោះអស់ទាំងផ្កាយនៅលើមេឃនិងផ្កាយចក្ររាសី នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ។
គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខ ពួកចាស់ទុំរបស់ព្រះអង្គ។
ក្នុងពួកអ្នករាល់គ្នា តើមានអ្នកណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា ដែលស្តាប់តាមសំឡេងរបស់អ្នកបម្រើព្រះអង្គ ឯអ្នកដែលដើរក្នុងសេចក្ដីងងឹត ឥតមានពន្លឺសោះ ត្រូវឲ្យអ្នកនោះទុកចិត្តដល់ព្រះនាមនៃព្រះយេហូវ៉ា ហើយត្រូវពឹងផ្អែកទៅលើព្រះនៃខ្លួនចុះ។
ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ ក៏ឥតមានពន្លឺដែរ។
កាលណាយើងពន្លត់អ្នក នោះយើងនឹងបាំងផ្ទៃមេឃ ហើយធ្វើឲ្យផ្កាយងងឹតទៅ យើងនឹងបាំងថ្ងៃដោយពពក ហើយខែនឹងលែងភ្លឺដែរ។
ឯអស់ទាំងតួពន្លឺនៅលើមេឃ យើងនឹងធ្វើឲ្យងងឹតដោយព្រោះអ្នក ព្រមទាំងគ្របស្រុកអ្នកដោយភាពងងឹត នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា។
ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។
គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់! មានសាសន៍មួយធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ តាំងពីដើមមកមិនដែលមានដូច្នេះឡើយ ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅ ក៏មិនមានទៀតដែរ។
យើងនឹងសម្ដែងការអស្ចារ្យនៅលើមេឃ និងនៅលើផែនដី គឺជាឈាម ភ្លើង និងកម្សួលផ្សែង។
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម មុននឹងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។
ខ្ញុំបានមកជាពន្លឺបំភ្លឺពិភពលោក ដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំ នៅជាប់នៅក្នុងសេចក្តីងងឹត។
យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ ទីសម្គាល់នៅផែនដី គឺជាឈាម ភ្លើង និងកំសួលផ្សែង។
ទាំងអរព្រះគុណដល់ព្រះវរបិតា ដែលព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានចំណែកទទួលមត៌កក្នុងពួកបរិសុទ្ធ នៅក្នុងពន្លឺ។
យើងខ្ញុំមានពាក្យទំនាយដែលពិតប្រាកដ ដែលគួរឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់ធ្វើតាមឲ្យបានល្អ ទុកដូចជាចង្កៀងដែលភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះក្នុងចិត្តអ្នករាល់គ្នា
ទេវតាទីប្រាំពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានឮសំឡេងជាខ្លាំងបន្លឺឡើងនៅលើមេឃថា៖ «រាជ្យក្នុងលោកនេះ បានត្រឡប់ជារាជ្យរបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គ ហើយទ្រង់នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។
យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។