Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:6 - ព្រះគម្ពីរខ្មែរសាកល

6 នៅ​ថ្ងៃ​នោះ នឹង​គ្មាន​ពន្លឺ ហើយ​ដួងពន្លឺ​នឹង​កក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​ថ្ងៃ​នោះ នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ត្រជាក់ ឬទឹកកក ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នៅ​ថ្ងៃ​នោះ ពន្លឺ​នឹង​មិន​ភ្លឺ​ច្បាស់ឬ​ងងឹត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




សាការី 14:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពន្លឺ​រះឡើង​នៅក្នុង​សេចក្ដីងងឹត​សម្រាប់​មនុស្ស​ទៀងត្រង់​; គេ​សប្បុរស មេត្តាករុណា និង​សុចរិត​។


ផ្កាយ​នៅ​លើមេឃ និង​ហ្វូងតារា​របស់វា នឹង​លែង​បញ្ចេញ​ពន្លឺ​; ព្រះអាទិត្យ​នឹង​ងងឹត​នៅពេល​រះឡើង ព្រះចន្ទ​នឹង​មិន​បញ្ចេញ​ពន្លឺ​ឡើយ​។


ពេលនោះ ព្រះចន្ទ​នឹង​ទទួលការអាប់យស ហើយ​ព្រះអាទិត្យ​នឹង​អាម៉ាស់មុខ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សោយរាជ្យ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​យេរូសាឡិម ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​នៅចំពោះ​ពួក​ចាស់ទុំ​របស់ព្រះអង្គ​៕


ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ស្ដាប់តាម​សំឡេង​របស់​បាវបម្រើ​ព្រះអង្គ​? ចូរឲ្យ​អ្នកដែល​ដើរ​ក្នុង​ភាពងងឹត ហើយ​គ្មាន​ពន្លឺ ទុកចិត្តលើ​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​ពឹងផ្អែក​លើ​ព្រះ​របស់ខ្លួន​ចុះ​!


ពន្លឺ​នេះ​កំពុង​ភ្លឺ​ក្នុង​សេចក្ដីងងឹត ហើយ​សេចក្ដីងងឹត​មិន​បាន​ឈ្នះ​ពន្លឺនេះ​ឡើយ​។


ខ្ញុំ​មក​ជា​ពន្លឺ​ក្នុង​ពិភពលោក ដើម្បីកុំឲ្យ​អស់អ្នក​ដែល​ជឿលើ​ខ្ញុំ ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត​ឡើយ​។


តាមពិត នេះ​ជា​អ្វី​ដែល​ត្រូវបាន​ថ្លែង​តាមរយៈ​ព្យាការី​យ៉ូអែល​ថា​:


យើង​នឹង​សម្ដែង​ការអស្ចារ្យ​នៅ​មេឃ​ខាងលើ យើង​នឹង​សម្ដែង​ទីសម្គាល់​នៅ​ផែនដី​ខាងក្រោម គឺ​ឈាម ភ្លើង និង​ផ្សែងខ្មួលខ្មាញ់​។


ទាំង​អរព្រះគុណ​ដោយ​អំណរ​ដល់​ព្រះ​បិតា​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​រួមចំណែក​ក្នុង​មរតក​របស់​វិសុទ្ធជន នៅក្នុង​ពន្លឺ​។


ហើយ​យើង​មាន​ពាក្យ​របស់ព្យាការី​ដែល​ប្រាកដប្រជា​ជាងនេះទៅទៀត​។ ប្រសិនបើ​អ្នករាល់គ្នា​យកចិត្តទុកដាក់​នឹង​ពាក្យនោះ ដូចជា​យកចិត្តទុកដាក់​នឹង​ចង្កៀង​ដែល​បញ្ចេញពន្លឺ​ក្នុង​កន្លែង​ងងឹត រហូតដល់​ថ្ងៃ​រះ និង​រហូតដល់​ផ្កាយព្រឹក​លេចឡើង​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម