រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
សាការី 12:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកវង្សលេវីដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន ពួកវង្សស៊ីម៉ាយដោយខ្លួន ហើយប្រពន្ធគេដោយខ្លួនដែរ។ ព្រះគម្ពីរខ្មែរសាកល អម្បូរនៃវង្សត្រកូលលេវីដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក អម្បូរនៃពួកស៊ីម៉ាយដោយឡែក ហើយប្រពន្ធរបស់ពួកគេដោយឡែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រួពួកវង្សលេវីដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន គ្រួពួកវង្សស៊ីម៉ាយដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន អាល់គីតាប អំបូររបស់លោកលេវី ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក អំបូររបស់លោកស៊ីម៉ៃ ប្រុសៗកាន់ទុក្ខដោយឡែក ស្រីៗកាន់ទុក្ខដោយឡែក។ |
រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
ប៉ុន្តែ សាដុកជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ រេអ៊ី និងពួកអ្នកខ្លាំងពូកែរបស់ព្រះបាទដាវីឌ មិនបានចូលដៃជួយអ័ដូនីយ៉ាទេ។
ឯបុត្ររបស់ពេដាយ៉ា គឺសូរ៉ូបាបិល និងស៊ីម៉ាយ បុត្រសូរ៉ូបាបិល គឺមស៊ូឡាម និងហាណានា ហើយសឡូមិត នាងជាកនិដ្ឋារបស់បុត្រទាំងពីរនោះ
ឯស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និងកូនស្រីប្រាំមួយនាក់ តែបងប្អូនគាត់មិនសូវមានកូនច្រើនទេ ពូជពង្សរបស់ស៊ីម្មាន មិនបានចម្រើន ដូចជាពួកកូនចៅយូដាទេ។
ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល
ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសាររៀងៗខ្លួន គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន ពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន
ពួកកូនរបស់ម្រ៉ារី តាមពូជអំបូររបស់គេមាន ម៉ាលី និងមូស៊ី។ នេះហើយជាពូជអំបូររបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេ។