Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 12:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គ្រួ​ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 អម្បូរ​នៃ​វង្សត្រកូល​លេវី​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក អម្បូរ​នៃ​ពួកស៊ីម៉ាយ​ដោយឡែក ហើយ​ប្រពន្ធ​របស់ពួកគេ​ដោយឡែក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

សូមមើលជំពូក ចម្លង




សាការី 12:13
16 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក កាល​ស្តេច​ដាវីឌ​ទ្រង់​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​សូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ


តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ


ឯ​កូន​ស៊ីម៉ាយ គឺ​យ៉ាហាត ស៊ីណា យេអ៊ូស នឹង​បេរា អ្នក​ទាំង​៤​នេះ ជា​កូន​ស៊ីម៉ាយ


ក្នុង​ពួក​កូន​របស់​គើសុន មាន​ឡាអាដាន នឹង​ស៊ីម៉ាយ


ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូ‌បា‌បិល នឹង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូឡាម នឹង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ


ឯ​ស៊ីម៉ាយ គាត់​មាន​កូន​ប្រុស​១៦​នាក់ ហើយ​នឹង​កូន​ស្រី​៦ តែ​បង​ប្អូន​គាត់​មិន‌សូវ​មាន​កូន​ច្រើន​ទេ ពូជ​ពង្ស​របស់​ស៊ីម្មានមិន​បាន​ចំរើន ដូច​ជា​ពួក​កូន​ចៅ​យូដា​ទេ


ក្នុង​ពួក​កូន​ចៅ​ហេម៉ាន មាន​យីអែល នឹង​ស៊ីម៉ាយ ក្នុង​ពួក​កូន​ចៅ​យេឌូថិន មាន​សេម៉ាយ៉ា នឹង​អ៊ូស៊ាល


ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​ដោយ​ខ្លួនៗ គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន


ឯ​អស់​គ្រួសារ​ឯ​ទៀត នោះ​គ្រប់​ទាំង​គ្រួ​ដោយ​ខ្លួន នឹង​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ។


ឯ​ឈ្មោះ​ពួក​កូន​របស់​គើសុន តាម​គ្រួសារ​គេ គឺ​លិបនី​១ នឹង​ស៊ីម៉ាយ​១


ពួក​កូន​របស់​កេហាត់ តាម​គ្រួសារ​គេ គឺ​អាំរ៉ាម​១ យីតសារ​១ ហេប្រុន​១ នឹង​អ៊ូស៊ាល​១


ហើយ​ពួក​កូន​របស់​ម្រ៉ារី តាម​គ្រួសារ​គេ គឺ​ម៉ាស់លី​១ នឹង​មូស៊ី​១ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។


ដំណ​អំពី​គើសុន​មក នោះ​កើត​មាន​គ្រួសារ​លិបនី នឹង​គ្រួសារ​ស៊ីម៉ាយ នេះ​ហើយ​ជា​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​គើសុន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម