អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
លោកុប្បត្តិ 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ដាមរស់នៅបានអាយុប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អាយុទាំងអស់ដែលអ័ដាមរស់នៅគឺ ៩៣០ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។ អាល់គីតាប គាត់រស់បានទាំងអស់ ប្រាំបួនរយសាមសិបឆ្នាំ រួចគាត់ក៏ស្លាប់។ |
អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
ក្រោយពីលោកអ័ដាមបានបង្កើតសេតមក លោករស់នៅបានប្រាំបីរយឆ្នាំទៀត ហើយលោកបង្កើតបានកូនប្រុសកូនស្រីជាច្រើន។
ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី និងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឲ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ
ដ្បិតទូលបង្គំដឹងថា ព្រះអង្គនឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសម្រាប់ ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
តើអ្នកណាអាចរស់នៅ ហើយមិនឃើញ សេចក្ដីស្លាប់នោះ? តើអ្នកណាអាចរំដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់បាន? –បង្អង់
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
គេភ័យខ្លាចនឹងទីកន្លែងខ្ពស់ៗ ក៏មានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងចេញផ្កា ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ ឯសេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ព្រោះមនុស្សតែងឆ្ពោះទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ។
ហើយធូលីត្រឡប់ជាដីដូចដើមវិញ ហើយវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលព្រះអង្គបានប្រទានមកនោះ
ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ព្រោះនឹកចាំពីគេបានសូន្យបាត់ហើយ។
មើល៍! ព្រលឹងទាំងអស់ជារបស់យើង ទោះទាំងព្រលឹងឪពុក និងព្រលឹងកូនផង ក៏ជារបស់យើងដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់។
ដោយស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ ហើយនៅជាប់នឹងព្រះអង្គតទៅ ដ្បិតគឺព្រះអង្គហើយជាជីវិត និងជាអាយុយឺនយូរដល់អ្នក ដើម្បីឲ្យអ្នកបានរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នក ថានឹងប្រទានដល់ពួកលោក»។
ហើយដោយព្រោះបានតម្រូវឲ្យមនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះយ៉ាងណា