Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 5:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដូច្នេះ អាយុ​ទាំងអស់​ដែល​អ័ដាម​រស់នៅ​គឺ ៩៣០ ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លោក​អ័ដាម​រស់​នៅ​បាន​អាយុ​ប្រាំ​បួន​រយ​សាម​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 អាយុ​អ័ដាម​ទាំង​អស់​បាន​៩៣០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គាត់​រស់​បាន​ទាំង​អស់ ប្រាំ​បួន​រយ​សាម‌សិប​ឆ្នាំ រួច​គាត់​ក៏​ស្លាប់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 5:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ត្រូវ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ទាំង​បង្ហូរ​ញើស រហូត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​អ្នក​មាន​កំណើត​មក​ពី​ដី។ អ្នក​កើត​ពី​ធូលី​ដី អ្នក​ត្រូវ​តែ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ»។


លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព។


ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។


ពេល​លោក​សេថ​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស។


លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់‌ពីរ​ឆ្នាំ។


មនុស្ស​យើង​តែងតែ​ស្លាប់​ក្នុង​ថ្ងៃ​ណា​មួយ​មិន​ខាន គឺ​យើង​ប្រៀប​ដូច​ជា​ទឹក​ដែល​គេ​ចាក់​លើ​ដី​ហើយ ពុំ​អាច​ប្រមូល​វិញ​បាន​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​នាំ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ​ឲ្យ​វិល​មក​វិញ​ទេ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​រៀបចំ​គម្រោង‌ការ ដើម្បី​ឲ្យ​សម្ដេច​អាប់‌សាឡុម​ដែល​ត្រូវ​និរទេស​ឆ្ងាយ​ពី​ព្រះអង្គ​នោះ វិល​ត្រឡប់​មក​វិញ។


លោក​អដាំ​ជា​ឪពុក​របស់​លោក​សេថ លោក​សេថ​ជា​ឪពុក​របស់​លោក​អេណុស


ទូលបង្គំ​ដឹង​ហើយ​ថា​ព្រះអង្គ​នាំ​ទូលបង្គំ ទៅ​រក​សេចក្ដី​ស្លាប់ គឺ​នៅ​កន្លែង​ដែល​មនុស្ស​លោក​ទៅ​ជួប‌ជុំ​គ្នា។


ពុំ​ដែល​មាន​នរណា​អាច​រស់​រហូត ឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​នរណា អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន គេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ! - សម្រាក


អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។


ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័ស‌រហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រស‌ជាតិ​អាហារ​ទៀត​ហើយ ។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំ‌នៅ​ដែល​ស្ថិត‌ស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំ‌វិញ​ផ្ទះ​អ្នក រង់‌ចាំ​ពេល​អ្នក​ស្លាប់។


ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ក៏​នឹង​វិល​ទៅ​កាន់​ព្រះអង្គ​វិញ​ដែរ។


អ្នក​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់‌ចាំ​ផល​អ្វី​បាន​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។


ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជានិច្ច។


ដ្បិត​យើង​ជា​ម្ចាស់​លើ​ជីវិត​របស់​មនុស្ស​ទាំង​អស់ គឺ​ទាំង​ជីវិត​របស់​ឪពុក ទាំង​ជីវិត​របស់​កូន។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​នឹង​បាត់​បង់​ជីវិត។


ចូរ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចូរ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះអង្គ និង​ជំពាក់​ចិត្ត​លើ​ព្រះអង្គ។ ព្រះអង្គ​ជា​ជីវិត​របស់​អ្នក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។


មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​យ៉ាង​ណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម