ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។
លោកុប្បត្តិ 49:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះពររបស់ពុកលើសជាងព្រះពរបុព្វបុរស របស់ពុក ជាព្រះពរយ៉ាងធំ ទៅដល់ចុងបង្អស់របស់ភ្នំ ដ៏នៅអស់កល្បជានិច្ច។ សូមឲ្យព្រះពរទាំងនោះ ស្ថិតនៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលអ្នក ដែលព្រះបានញែកចេញ ពីពួកបងប្អូនរបស់វា។ ព្រះគម្ពីរខ្មែរសាកល ពររបស់យើងជាឪពុកឯង លើសជាងពររបស់ដូនតាយើង រហូតដល់ចុងបំផុតនៃទីទួលនានាដ៏អស់កល្បជានិច្ច។ សូមឲ្យពរទាំងនោះនៅលើក្បាលរបស់យ៉ូសែប និងនៅលើក្រយៅក្បាលរបស់អ្នកដែលត្រូវបានញែកចេញពីពួកបងប្អូនវា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យពរដែលពុកផ្ដល់ដល់កូននេះ បានប្រសើរលើសពរដូនតារបស់ពុក និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចទៅទៀត។ សូមឲ្យពរទាំងនេះធ្លាក់មកលើយ៉ូសែប គឺធ្លាក់មកលើសក់របស់យ៉ូសែប ដែលព្រះអង្គ បានញែកចេញពីចំណោមបងប្អូនរបស់ខ្លួន ដើម្បីឲ្យបម្រើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួកឰយុកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា។ អាល់គីតាប សូមឲ្យពរដែលពុកផ្តល់ដល់កូននេះ បានប្រសើរលើសពរដូនតារបស់ពុក និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចទៅទៀត។ សូមឲ្យពរទាំងនេះធ្លាក់មកលើយូសុះ គឺធ្លាក់មកលើសក់របស់យូសុះដែលអុលឡោះ បានញែកចេញពីចំណោមបងប្អូនរបស់ខ្លួន ដើម្បីឲ្យបម្រើគាត់។ |
ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញក៏មកដល់ រួចបងៗរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូង ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែល មានតម្លៃជាប្រាក់សុទ្ធម្ភៃដួង។ ពួកនោះក៏យកយ៉ូសែបទៅស្រុកអេស៊ីព្ទ។
បងៗពោលមកគាត់ថា៖ «តើឯងចង់សោយរាជ្យលើយើងមែនឬ? តើឯងចង់ធ្វើជាចៅហ្វាយលើយើងមែនឬ?» ដូច្នេះ គេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសម្ដីរបស់គាត់។
បេនយ៉ាមីនជាឆ្កែព្រៃដែលហែកស៊ី នៅពេលព្រឹកវាខាំស៊ីរំពា ហើយដល់ពេលល្ងាចវាចែកគ្នា»។
យើងនឹងគ្របដណ្ដប់ខ្មាំងសត្រូវរបស់គេ ដោយសេចក្ដីខ្មាស តែនៅលើក្បាលលោកវិញ នឹងមានមកុដដ៏រុងរឿង»។
ពូជពង្សដាវីឌនឹងស្ថិតស្ថេរនៅជារៀងរាបដរាប ហើយរាជបល្ល័ង្ករបស់គេនឹងគង់វង្ស នៅចំពោះយើងដូចព្រះអាទិត្យ។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
អ្នករាល់គ្នាដែលញាប់ញ័រ ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គចុះ ពួកបងប្អូនរបស់អ្នករាល់គ្នាដែលស្អប់អ្នក ជាពួកអ្នកដែលកាត់អ្នករាល់គ្នាចេញ ដោយព្រោះឈ្មោះយើង គេបានពោលថា ចូរអ្នករាល់គ្នាតម្កើងព្រះយេហូវ៉ា ដើម្បីឲ្យយើងបានឃើញអំណររបស់អ្នកផង ប៉ុន្តែ គេនឹងត្រូវអៀនខ្មាសវិញ។
ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបាននាំទូលបង្គំឡើងចេញ ពីរណ្តៅមកទាំងរស់។
ព្រះអង្គឈរឡើង ក៏វាស់ផែនដី ព្រះអង្គក្រឡេកទតទៅ ក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដែលនៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដែលនៅជាដរាប ក៏ឱនលំទោនចុះ អស់ទាំងដំណើររបស់ព្រះអង្គមានតាំងពីបុរាណមក
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា កាលណាបុរស ឬស្រី្ដណាធ្វើការស្បថញែកខ្លួនជាពិសេសណាមួយ គឺការស្បថញែកខ្លួនជាអ្នកណាសារីត ដើម្បីញែកខ្លួនថ្វាយព្រះយេហូវ៉ា
បុព្វបុរសទាំងនោះក៏លក់លោកយ៉ូសែបទៅស្រុកអេស៊ីព្ទ ដោយមានចិត្តឈ្នានីស តែព្រះគង់ជាមួយលោក
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌