ហើយកាលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានយកនាងរេបិកា ជាកូនរបស់លោកបេធូអែលសាសន៍អើរ៉ាម អ្នកស្រុកប៉ាដាន់-អើរ៉ាម ដែលត្រូវជាប្អូនស្រីរបស់លោកឡាបាន់ សាសន៍អើរ៉ាម។
លោកុប្បត្តិ 48:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិត កាលពុកមកពីស្រុកប៉ាដាន់ រ៉ាជែលម្តាយកូនបានស្លាប់ចោលពុក តាមផ្លូវក្នុងស្រុកកាណាន ជិតអេប្រាតា ហើយពុកក៏បានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម)»។ ព្រះគម្ពីរខ្មែរសាកល រីឯយើងវិញ កាលយើងមកពីប៉ាដាន់ យើងសោកស្ដាយដែលរ៉ាជែលបានស្លាប់ក្នុងដែនដីកាណានតាមផ្លូវដែលនៅតែឆ្ងាយបន្តិចពីអេប្រាតា ដូច្នេះយើងបានបញ្ចុះនាងនៅទីនោះ តាមផ្លូវទៅអេប្រាតា”។ (អេប្រាតាគឺបេថ្លេហិម)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្ដាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអញ កាលមកពីប៉ាដាន់ នោះម្តាយឯងបានស្លាប់ចោលអញទៅ តាមផ្លូវនៅស្រុកកាណាន ក្នុងកាលដែលជិតដល់អេប្រាតាហើយ អញក៏បានកប់សពនៅទីនោះតាមផ្លូវអេប្រាតា គឺជាបេថ្លេហិម។ អាល់គីតាប ពេលពុកត្រឡប់មកពីស្រុកប៉ាដាន់វិញ រ៉ាជែល ម្តាយកូន បានស្លាប់នៅនឹងដៃឪពុក ជិតភូមិអេប្រាតា នៅស្រុកកាណាន ពុកបានបញ្ចុះសពម្តាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា គឺភូមិបេថ្លេហិម»។ |
ហើយកាលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានយកនាងរេបិកា ជាកូនរបស់លោកបេធូអែលសាសន៍អើរ៉ាម អ្នកស្រុកប៉ាដាន់-អើរ៉ាម ដែលត្រូវជាប្អូនស្រីរបស់លោកឡាបាន់ សាសន៍អើរ៉ាម។
លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។
លោកយ៉ាកុបបានបញ្ឈរបង្គោលថ្មមួយនៅលើផ្នូររបស់នាងរ៉ាជែល គឺជាបង្គោលផ្នូរនាងរ៉ាជែល ដែលនៅមានរហូតដល់សព្វថ្ងៃនេះ។
ព្រះទ្រង់បានលេចមកឲ្យលោកយ៉ាកុបឃើញម្តងទៀត នៅពេលលោកបានត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ហើយព្រះអង្គបានប្រទានពរលោក។
ចំណែកកូនឯទៀតៗដែលកូនបានបង្កើតមកតាមក្រោយ គេនឹងបានជារបស់កូន។ កូនៗដែលកើតមកតាមក្រោយនោះ នឹងបានចំណែកមត៌ក តាមរយៈអេប្រាអិម និងម៉ាណាសេ។
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។
«មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំអាណិតកូនរបស់នាង ហើយមិនព្រមឲ្យគេកម្សាន្តចិត្តសោះ ព្រោះកូនរបស់នាងស្លាប់អស់ហើយ»។
បុរសនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះណាអូមី ហើយកូនទាំងពីរ គឺម៉ាឡូន និងគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅភូមិបេថ្លេហិម ស្រុកយូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ។
នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។
នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។
លោកសាំយូអែលបានធ្វើដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលមកលោក ហើយក៏បានទៅដល់បេថ្លេហិម។ ពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា៖ «តើលោកអញ្ជើញមកដោយមេត្រីទេឬ?»
រីឯដាវីឌ ជាកូនរបស់អ៊ីសាយនៃអំបូរអេប្រាតា នៅបេថ្លេហិម-យូដា។ ឯអ៊ីសាយមានកូនប្រុសប្រាំបីនាក់ ហើយនៅជំនាន់ស្តេចសូល គាត់មានវ័យចាស់ណាស់ហើយ។