Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លោក​យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​នៅ​លើ​ផ្នូរ​របស់​នាង​រ៉ាជែល គឺ​ជា​បង្គោល​ផ្នូរ​នាង​រ៉ាជែល ដែល​នៅ​មាន​រហូត​ដល់​សព្វ‌ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 យ៉ាកុប​បញ្ឈរ​បង្គោល​មួយ​នៅលើ​ផ្នូរ​របស់នាង បង្គោល​ផ្នូរ​របស់​រ៉ាជែល​នេះ នៅ​រហូតដល់​សព្វថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ ជា​ស្តូប​នៅ​លើ​ផ្នូរ គឺ​ស្តូប​ផ្នូរ​នាង​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 យ៉ាកុប​គាត់​បញ្ឈរ​បង្គោល​ថ្ម​១​នៅ​លើ​ផ្នូរ​សព​នាង គឺ​ជា​បង្គោល​ផ្នូរ​សព​របស់​រ៉ាជែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យ៉ាកកូប​បាន​បញ្ឈរ​ថ្ម​មួយ ជា​បង្គោល​នៅ​លើ​ផ្នូរ គឺ​បង្គោល​ផ្នូរ​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:20
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​យក​ថ្ម​មួយ​មក​ដាក់​បញ្ឈរ នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជាមួយ​លោក ហើយ​លោក​ក៏​បាន​ច្រួច​តង្វាយ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ។


ព្រះ‌ទ្រង់​បាន​លេច​មក​ឲ្យ​លោក​យ៉ាកុប​ឃើញ​ម្តង​ទៀត នៅ​ពេល​លោក​បាន​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​វិញ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ពរ​លោក។


ដ្បិត កាល​ពុក​មក​ពី​ស្រុក​ប៉ាដាន់ រ៉ាជែល​ម្តាយ​កូន​បាន​ស្លាប់​ចោល​ពុក តាម​ផ្លូវ​ក្នុង​ស្រុក​កាណាន ជិត​អេប្រា‌តា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)»។


នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​មនុស្ស​ពីរ​នាក់ ក្បែរ​ផ្នូរ​លោក​ស្រី​រ៉ាជែល​នៅ​ភូមិ​សេល‌សា ក្នុង​ព្រំ​ប្រទល់​ស្រុក​បេនយ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា "សត្វ​លា​ដែល​អ្នក​រក​នោះ​បាន​ឃើញ​ហើយ ឥឡូវ​នេះ ឪពុក​អ្នក​លែង​គិត​ពី​លាហើយ តែ​ព្រួយ​ចិត្ត​អំពី​អ្នក​វិញ ដោយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​ខ្ញុំ​មក​វិញ?"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម