ស្បៀងអាហារនោះនឹងបម្រុងទុកសម្រាប់ស្រុកកើតមានអំណត់ប្រាំពីរឆ្នាំនៅស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសដោយសារអំណត់នោះឡើយ»។
លោកុប្បត្តិ 47:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលស្រុកអេស៊ីព្ទ និងស្រុកកាណានអស់ប្រាក់ទិញហើយ សាសន៍អេស៊ីព្ទទាំងអស់ក៏នាំគ្នាមកជួបលោកយ៉ូសែប ហើយពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! តើត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោកឬ? ដ្បិតយើងខ្ញុំគ្មានប្រាក់ទៀតទេ»។ ព្រះគម្ពីរខ្មែរសាកល នៅពេលប្រាក់ក្នុងដែនដីអេហ្ស៊ីប និងដែនដីកាណានអស់ហើយ ជនជាតិអេហ្ស៊ីបទាំងអស់ក៏មកឯយ៉ូសែប និយាយថា៖ “សូមឲ្យស្បៀងអាហារដល់យើងខ្ញុំផង! តើយើងខ្ញុំត្រូវស្លាប់នៅចំពោះលោក ដោយសារអស់ប្រាក់ឬ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបលោកយ៉ូសែប ពោលថា៖ «សូមផ្ដល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខលោក ព្រោះតែគ្មានប្រាក់នោះឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលប្រាក់ស្រុកអេស៊ីព្ទ នឹងស្រុកកាណានបានអស់ហើយនោះពួកសាសន៍អេស៊ីព្ទទាំងអស់ ក៏មកឯយ៉ូសែបអង្វរថា សូមចែកស្បៀងអាហារដល់យើងខ្ញុំផង ដ្បិតត្រូវឲ្យយើងខ្ញុំស្លាប់នៅមុខលោក ដោយព្រោះតែខ្វះប្រាក់ឬអី អាល់គីតាប ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបយូសុះ ពោលថា៖ «សូមផ្តល់ស្បៀងអាហារឲ្យយើងខ្ញុំផង! មិនត្រូវឲ្យយើងស្លាប់នៅមុខអ្នក ព្រោះតែគ្មានប្រាក់នោះឡើយ!»។ |
ស្បៀងអាហារនោះនឹងបម្រុងទុកសម្រាប់ស្រុកកើតមានអំណត់ប្រាំពីរឆ្នាំនៅស្រុកអេស៊ីព្ទ ដើម្បីកុំឲ្យស្រុកនេះត្រូវវិនាសដោយសារអំណត់នោះឡើយ»។
លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើគ្មានប្រាក់ ចូរឲ្យហ្វូងសត្វរបស់អ្នករាល់គ្នាមក ខ្ញុំនឹងផ្ដល់ស្បៀងអាហារឲ្យ ជាថ្នូរនឹងហ្វូងសត្វរបស់អ្នករាល់គ្នា»។
លុះដល់រដូវចម្រូត អ្នករាល់គ្នាត្រូវយកមួយភាគក្នុងប្រាំ មកថ្វាយផារ៉ោន ហើយបួនភាគសម្រាប់អ្នករាល់គ្នា គឺជាពូជសម្រាប់សាបព្រោះ ជាអាហារសម្រាប់អ្នករាល់គ្នា សម្រាប់ក្រុមគ្រួសារអ្នករាល់គ្នា និងជាអាហារសម្រាប់កូនតូចៗរបស់អ្នករាល់គ្នា»។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។
លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងស៊ូកូថថា៖ «សូមចែកនំបុ័ងឲ្យមនុស្សដែលមកតាមខ្ញុំនេះផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូណា ជាស្តេចសាសន៍ម៉ាឌាន»។
លោកចេញពីទីនោះឡើងទៅក្រុងពេនួល ហើយមានប្រសាសន៍ទៅគេដូចគ្នា តែពួកអ្នកក្រុងពេនួលបានឆ្លើយមកលោកវិញ ដូចពួកអ្នកក្រុងស៊ូកូថដែរ។
ដូច្នេះ តើមានអ្វីខ្លះនៅក្នុងដៃលោក? សូមឲ្យនំបុ័ងប្រាំដុំ ដែលលោកមាននោះមកខ្ញុំ ឬរបស់អ្វីក៏ដោយ ដែលលោកមាននៅទីនេះ»។
សូមលោកសួរពួកលោកចុះ គេនឹងជម្រាបលោកតាមពិត ដូច្នេះ សូមលោកអាណិតមេត្តាដល់ពួកយុវជនរបស់យើងខ្ញុំ ដ្បិតយើងខ្ញុំមករកលោកត្រូវពេលល្អណាស់ សូមលោកមេត្តាចែករំលែករបស់ខ្លះ ដែលនៅដៃលោក ឲ្យដល់ពួកខ្ញុំ ជាអ្នកបម្រើរបស់លោក និងដាវីឌ ជាកូនលោកផង"»។