Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 47:15 - អាល់គីតាប

15 ពេល​ស្រុក​អេស៊ីប និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ស្រូវ​ហើយ ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​មក​ជួប​យូសុះ ពោល​ថា៖ «សូម​ផ្តល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! មិន​ត្រូវ​ឲ្យ​យើង​ស្លាប់​នៅ​មុខ​អ្នក ព្រោះ​តែ​គ្មាន​ប្រាក់​នោះ​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 នៅពេល​ប្រាក់​ក្នុង​ដែនដី​អេហ្ស៊ីប និង​ដែនដី​កាណាន​អស់​ហើយ ជនជាតិអេហ្ស៊ីប​ទាំងអស់​ក៏​មក​ឯ​យ៉ូសែប និយាយថា​៖ “សូម​ឲ្យ​ស្បៀងអាហារ​ដល់​យើងខ្ញុំ​ផង​! តើ​យើងខ្ញុំ​ត្រូវ​ស្លាប់​នៅចំពោះ​លោក ដោយសារ​អស់​ប្រាក់​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​ស្រុក​អេស៊ីព្ទ និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ហើយ សាសន៍​អេស៊ីព្ទ​ទាំង​អស់​ក៏​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ហើយ​ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ឬ? ដ្បិត​យើង​ខ្ញុំ​គ្មាន​ប្រាក់​ទៀត​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​ស្រុក​អេស៊ីប និង​ស្រុក​កាណាន​អស់​ប្រាក់​ទិញ​ស្រូវ​ហើយ ប្រជា‌ជន​អេស៊ីប​ទាំង​អស់​នាំ​គ្នា​មក​ជួប​លោក​យ៉ូសែប ពោល​ថា៖ «សូម​ផ្ដល់​ស្បៀង​អាហារ​ឲ្យ​យើង​ខ្ញុំ​ផង! មិន​ត្រូវ​ឲ្យ​យើង​ស្លាប់​នៅ​មុខ​លោក ព្រោះ​តែ​គ្មាន​ប្រាក់​នោះ​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​កាល​ប្រាក់​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កាណាន​បាន​អស់​ហើយ​នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ក៏​មក​ឯ​យ៉ូសែប​អង្វរ​ថា សូម​ចែក​ស្បៀង​អាហារ​ដល់​យើង​ខ្ញុំ​ផង ដ្បិត​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក ដោយ​ព្រោះ​តែ​ខ្វះ​ប្រាក់​ឬ​អី

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 47:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ​នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។


យូសុះ​និយាយ​ថា៖ «បើ​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ទេ ចូរ​យក​ហ្វូង​សត្វ​មក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ផ្តល់​ស្បៀង​អាហារ​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ»។


លុះ​ដល់​ពេល​ប្រមូល​ភោគ​ផល អ្នក​រាល់​គ្នា​ត្រូវ​យក​មួយ​ភាគ​ប្រាំ​ទៅ​ជូន​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​អ្នក​រាល់​គ្នា​ទុក​បួន​ភាគ​ប្រាំ​ទៀត សម្រាប់​ធ្វើ​ពូជ និង​សម្រាប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បរិភោគ»។


ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ចូរ​ប្រព្រឹត្ត​អំពើ​ល្អ នោះ​អ្នក​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ យ៉ាង​សុខ​ក្សេម‌ក្សាន្ត។


មនុស្ស​បែប​នេះ​នឹង​បាន​រស់​នៅ​កន្លែង​ខ្ពស់ៗ គេ​នឹង​មាន​ថ្ម‌ដា​ដ៏​រឹង‌មាំ​ជា​ជំរក គេ​នឹង​មាន​អាហារ មាន​ទឹក គ្រប់​គ្រាន់ ឥត​ខ្វះ​អ្វី​ឡើយ។


សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។


ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​និយាយ​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់‌មូណា ស្តេច​សាសន៍​ម៉ាឌាន»។


លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។


ឥឡូវ​នេះ​តើ​លោក​មាន​អ្វី​ខ្លះ? សូម​លោក​ផ្តល់​នំបុ័ង​ប្រាំ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​មាន​មក​ឲ្យ​ខ្ញុំ​ផង»។


លោក​អាច​សាក​សួរ​កូន​ចៅ​របស់​លោក​ក៏​បាន ពួក​គេ​នឹង​ជម្រាប​ការ​ពិត​ជូន​លោក។ ដូច្នេះ សូម​លោក​អាណិត​មេត្តា​ពួក​យុវជន​របស់​ខ្ញុំ ដែល​មក​ជួប​លោក​នៅ​ថ្ងៃ​បុណ្យ​នេះ​ផង។ សូម​លោក​មេត្តា​ចែក​រំលែក​អ្វីៗ​ដែល​លោក​មាន​ឲ្យ​ពួក​ខ្ញុំ និង​ឲ្យ​ខ្ញុំ ទត ដែល​ជា​កូន​ចៅ​របស់​លោក​ផង”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម