Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ស្បៀង​អាហារ​នោះ​នឹង​បម្រុង​ទុក​សម្រាប់​ស្រុក​កើត​មាន​អំណត់​ប្រាំពីរ​ឆ្នាំ​នៅ​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ដោយ‌សារ​អំណត់​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ស្បៀងអាហារ​នោះ នឹង​ត្រូវ​បម្រុងទុក​ដើម្បី​ទឹកដី​នេះ សម្រាប់​ប្រាំពីរ​ឆ្នាំ​នៃ​ទុរ្ភិក្ស​ដែល​នឹង​មក​ដល់​ដែនដី​អេហ្ស៊ីប ដើម្បីកុំឲ្យ​ទឹកដី​នេះ​វិនាស​ដោយសារតែ​ទុរ្ភិក្ស​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ‌ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ‌ពីរ​ឆ្នាំ នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​ស្បៀង​អាហារ​នោះ នឹង​បាន​បំរុង​ទុក​សំរាប់​ស្រុក​អំណត់​ទាំង​៧​ឆ្នាំ​ដែល​ត្រូវ​មក​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ទៅ​ដោយ‌សារ​អំណត់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ​នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:36
3 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​គេ​ប្រមូល​ស្បៀង​អាហារ​ទាំង​អស់​ក្នុង​ឆ្នាំ​ល្អ​ដែល​នៅ​ខាង​មុខ ហើយ​ទុក​ស្រូវ​ក្នុង​ឃ្លាំង​ក្រោម​អំណាច​របស់​ព្រះ​ករុណា សម្រាប់​ជា​អាហារ​នៅ​តាម​ទី​ក្រុង​នានា ហើយ​ឲ្យ​អ្នក​ទាំង​នោះ​រក្សា​ទុក។


ផារ៉ោន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គម្រោង​ការ​នេះ​ណាស់ ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម