កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។
លោកុប្បត្តិ 44:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដា និងបងប្អូនរបស់គាត់ នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកយ៉ូសែប ឯលោកក៏នៅទីនោះនៅឡើយ។ ពួកគេទម្លាក់ខ្លួនក្រាបចុះឱនមុខដល់ដីនៅចំពោះលោក។ ព្រះគម្ពីរខ្មែរសាកល កាលយូដា និងបងប្អូនរបស់គាត់មកដល់ផ្ទះយ៉ូសែប យ៉ូសែបនៅតែនៅទីនោះ ពួកគេក៏ក្រាបមុខដល់ដីនៅចំពោះយ៉ូសែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់លោកយ៉ូសែប ឃើញលោកនៅទីនោះនៅឡើយ។ ពួកគេក្រាបថ្វាយបង្គំលោកដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យូដា នឹងបងប្អូននាំគ្នាចូលទៅក្នុងផ្ទះយ៉ូសែបដែលនៅផ្ទះនៅឡើយ ក៏ទំលាក់ខ្លួនក្រាបចុះផ្កាប់មុខដល់ដីនៅចំពោះគាត់ អាល់គីតាប យូដា និងបងប្អូនរបស់គាត់ ទៅដល់ផ្ទះរបស់យូសុះ ឃើញគាត់នៅទីនោះនៅឡើយ។ ពួកគេគោរពយូសុះដល់ដី។ |
កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។
ពួកគេក៏រៀបចំជំនូន ចាំលោកយ៉ូសែបមកដល់នៅវេលាថ្ងៃត្រង់ ដ្បិតគេបានឮថា គេត្រូវបរិភោគអាហារនៅទីនេះ។
ពេលនោះ បងៗរបស់លោកក៏ចូលមក ហើយក្រាបចុះនៅចំពោះមុខលោក ហើយពោលថា៖ «មើល៍! យើងខ្ញុំជាអ្នកបម្រើរបស់លោកប្អូនហើយ»។