Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 យូដា នឹង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 កាល​យូដា និង​បងប្អូន​របស់គាត់​មកដល់​ផ្ទះ​យ៉ូសែប យ៉ូសែប​នៅតែ​នៅ​ទីនោះ ពួកគេ​ក៏​ក្រាបមុខដល់ដី​នៅចំពោះ​យ៉ូសែប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​យូដា និង​បងប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​លោក​ដល់​ដី។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យូដា និង​បង‌ប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​យូសុះ ឃើញ​គាត់​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​គោរព​យូសុះ​ដល់​ដី។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​យ៉ូសែប​ឃើញ​បេន‌យ៉ាមីន​មក​ជា​មួយ នោះ​គាត់​ប្រាប់​ទៅ​អ្នក​ដំរួត​ដែល​ត្រួត​មើល​ផ្ទះ​គាត់​ថា ចូរ​នាំ​មនុស្ស​ទាំង​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ រួច​ឲ្យ​សំឡាប់​សត្វ​រៀប​ម្ហូប‌ម្ហា​ទៅ ពី​ព្រោះ​មនុស្ស​ទាំង​នេះ​នឹង​បរិភោគ​ជា​មួយ​នឹង​អញ​នៅ​ពេល​ថ្ងៃ​ត្រង់


ឯ​គេ​ក៏​រៀបចំ​ជំនូន​ចាំ​យ៉ូសែប​មក​ដល់​នៅ​ពេល​ថ្ងៃ​ត្រង់ ដ្បិត​គេ​បាន​ឮ​ថា ខ្លួន​គេ​ត្រូវ​បរិភោគ​បាយ​នៅ​ទី​នោះ។


ហើយ​ពួក​បង​គាត់​ក៏​ទៅ​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់​ដែរ ដោយ​ពាក្យ​ថា មើល យើង​ខ្ញុំ​ជា​អ្នក​បំរើ​ប្អូន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម