Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពេល​នោះ បងៗ​របស់​លោក​ក៏​ចូល​មក ហើយ​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក ហើយពោល​ថា៖ «មើល៍! យើងខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ប្អូន​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 បន្ទាប់មក ពួក​បងប្រុស​របស់គាត់​ក៏​ចូលមក ក្រាបចុះ​នៅចំពោះ​គាត់ ហើយ​និយាយថា​៖ “មើល៍! ពួកយើង​ជា​បាវបម្រើ​របស់​ប្អូន​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 បងៗ​របស់​លោក​នាំ​គ្នា​មក​ជួប​លោក​ផ្ទាល់ ពួក​គេ​ក្រាប​នៅ​ទៀប​ជើង​លោក ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ប្អូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហើយ​ពួក​បង​គាត់​ក៏​ទៅ​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់​ដែរ ដោយ​ពាក្យ​ថា មើល យើង​ខ្ញុំ​ជា​អ្នក​បំរើ​ប្អូន

សូមមើលជំពូក ចម្លង

អាល់គីតាប

18 បងៗ​របស់​គាត់​នាំ​គ្នា​មក​ជួប​គាត់​ផ្ទាល់ ពួក​គេ​ក្រាប​ដល់​ជើង​គាត់ ហើយ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​ប្អូន»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ឲ្យ​មាន​ប្រជាជន​នានា​បម្រើ​កូន ហើយ​ជាតិ​សាសន៍​ផ្សេងៗ ក្រាប​ចុះ​ចំពោះ​កូន។ សូម​ឲ្យ​កូន​បាន​ទៅ​ជា​ចៅ‌ហ្វាយ លើ​បង‌ប្អូន​របស់​កូន ហើយ​ឲ្យ​កូន​ពោះ​មួយ​ជាមួយ​កូន បាន​ក្រាប​គោរព​ដល់​កូន សូម​ឲ្យ​ត្រូវ​បណ្ដាសា ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន ហើយ​ឲ្យ​បាន​ពរ ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន»។


ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


នៅ​គ្រា​នោះ លោក​យ៉ូសែប​ជា​ទេសា‌ភិបាល​លើ​ស្រុក​នោះ គឺ​លោក​ជា​អ្នក​ដែល​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន​ដី។ បងៗ​របស់​លោក​យ៉ូសែប​នាំ​គ្នា​ចូល​មក ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។


យូដា និង​បង‌ប្អូន​របស់​គាត់ នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​យ៉ូសែប ឯ​លោក​ក៏​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។


លោក​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ឬ​ទេ?» ប៉ុន្ដែ បង‌ប្អូន​របស់​លោក​ឆ្លើយ​មិន​បាន​ទេ ដ្បិត​គេ​មាន​ចិត្ត​រន្ធត់​ជា​ខ្លាំង​នៅ​ចំពោះ​លោក។


"ចូរប្រាប់​យ៉ូសែប​ថា សូម​អត់​ទោស​អំពើ​រំលង និង​អំពើ​បាបឲ្យ​បងៗ​របស់​កូន​ផង ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​ប្អូន​មែន" ដូច្នេះ សូម​អត់​ទោស​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ​របស់​ឪពុក​ប្អូន​ផង​ទៅ»។ កាល​លោក​យ៉ូសែប​ឮ​គេ​និយាយ លោក​ក៏​យំ។


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម