លោកអ័ប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក គឺអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងផ្ទះ ជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃរបស់អ្នកនៅក្រោមភ្លៅខ្ញុំ
លោកុប្បត្តិ 44:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបបង្គាប់ទៅអ្នកដែលមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលគេអាចយកទៅបាន រួចដាក់ប្រាក់ទៅក្នុងបាវវិញទៅ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបបញ្ជាអ្នកគ្រប់គ្រងផ្ទះរបស់គាត់ថា៖ “ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះ តាមដែលពួកគេអាចយកទៅបាន ព្រមទាំងដាក់ប្រាក់ម្នាក់ៗនៅមាត់បាវរបស់ពួកគេវិញចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកយ៉ូសែបបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗនៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបបង្គាប់ទៅអ្នកដែលត្រួតលើផ្ទះខ្លួនថា ចូរច្រកស្បៀងអាហារឲ្យពេញបាវរបស់អ្នកទាំងនោះទៅ តាមដែលគេដឹកនាំទៅបាន រួចយកប្រាក់គេដាក់ទៅក្នុងមាត់បាវវិញ អាល់គីតាប បន្ទាប់មក យូសុះបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗ នៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។ |
លោកអ័ប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក គឺអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងផ្ទះ ជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃរបស់អ្នកនៅក្រោមភ្លៅខ្ញុំ
លោកយ៉ូសែបបានបញ្ជាឲ្យគេច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់របស់គេ ចូលទៅក្នុងបាវរបស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវទៀតផង។ ការនេះក៏បានធ្វើសម្រេចដល់ពួកគេដូច្នោះ។
កាលគេបានចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញកញ្ចប់ប្រាក់របស់គេរៀងៗខ្លួននៅក្នុងបាវ។ កាលគេឃើញកញ្ចប់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យញ័រជាខ្លាំង។
កាលលោកយ៉ូសែបឃើញបេនយ៉ាមីនមកជាមួយ លោកប្រាប់ទៅអ្នកមើលខុសត្រូវផ្ទះរបស់លោកថា៖ «ចូរនាំអ្នកទាំងនេះចូលទៅក្នុងផ្ទះ ហើយសម្លាប់សត្វ រៀបចំម្ហូបម្ហាទៅ ព្រោះមនុស្សទាំងនេះនឹងបរិភោគជាមួយខ្ញុំ នៅពេលថ្ងៃត្រង់»។
គេក៏ចូលទៅជិតអ្នកមើលខុសត្រូវផ្ទះរបស់លោកយ៉ូសែប ហើយនិយាយទៅគាត់នៅមាត់ទ្វារផ្ទះថា៖
កាលគេបរិភោគស្រូវដែលបានយកពីស្រុកអេស៊ីព្ទមកអស់ហើយ ឪពុកមានប្រសាសន៍ទៅពួកគេថា៖ «ចូរទៅទិញស្បៀងអាហារខ្លះមកទៀត»។
ហើយយកពែងប្រាក់របស់ខ្ញុំ ដាក់ចូលក្នុងបាវអ្នកដែលក្មេងជាងគេនោះ ព្រមទាំងប្រាក់ថ្លៃស្រូវផង»។ អ្នកនោះក៏ធ្វើតាមបង្គាប់លោកយ៉ូសែប។
ដ្បិតមើល៍! ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គដកយកទីពឹងចេញពីក្រុងយេរូសាឡិម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ