Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​យក​ពែង​ប្រាក់​របស់​ខ្ញុំ ដាក់​ចូល​ក្នុង​បាវ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ថ្លៃ​ស្រូវ​ផង»។ អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​លោក​យ៉ូសែប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ចូរ​ដាក់​ពែង​របស់យើង គឺ​ពែង​ប្រាក់​នោះ នៅ​មាត់​បាវ​របស់​អ្នកដែល​ក្មេងជាងគេ ព្រមទាំង​ប្រាក់​សម្រាប់​ស្រូវ​វិញ​ចុះ”។ អ្នកនោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​យ៉ូសែប​បាន​ប្រាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ដាក់​ពែង​ប្រាក់​របស់​ខ្ញុំ​ទៅ​ក្នុង​បាវ​របស់​ម្នាក់​ដែល​ក្មេង​ជាង​គេ រួម​ទាំង​ប្រាក់​ទិញ​ស្រូវ​នោះ​ផង»។ បុរស​នោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​លោក​យ៉ូសែប​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​យក​ពែង​ប្រាក់​របស់​អញ ដាក់​ចុះ​ក្នុង​មាត់​បាវ​នៃ​អ្នក​ដែល​ក្មេង​ជាង​គេ​នោះ ព្រម​ទាំង​ប្រាក់​ជា​ដំឡៃ​ស្រូវ​ផង អ្នក​នោះ​ក៏​ធ្វើ​តាម​បង្គាប់​យ៉ូសែប

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​ដាក់​ពែង​ប្រាក់​របស់​ខ្ញុំ​ទៅ​ក្នុង​បាវ​របស់​ម្នាក់​ដែល​ក្មេង​ជាង​គេ រួម​ទាំង​ប្រាក់​ទិញ​ស្រូវ​នោះ​ផង»។ បុរស​នោះ​ក៏​ធ្វើ​តាម​ពាក្យ​ដែល​យូសុះ​បង្គាប់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ត្រូវ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។ គេ​ក៏​យល់​ព្រម​ធ្វើ​ដូច្នោះ។


លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​គេ​ច្រក​ស្រូវ​បំ​ពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​របស់​គេ ចូល​ទៅ​ក្នុង​បាវ​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ទៀត​ផង។ ការ​នេះ​ក៏​បាន​ធ្វើ​សម្រេច​ដល់​ពួក‌គេ​ដូច្នោះ។


គេ​ក៏​លើក​ម្ហូប​អាហារ​មក​ជូន​លោក​ដោយ​ឡែក ជូន​អ្នក​ទាំង​នោះ​ដោយ​ឡែក ហើយ​ពួក​សាសន៍​អេស៊ីព្ទ​ដែល​បរិ‌ភោគ​ជា‌មួយ​លោក​ដោយ​ឡែក ព្រោះ​សាសន៍​អេស៊ីព្ទ​គ្មាន​ច្បាប់​នឹង​បរិ‌ភោគ​ជា‌មួយ​សាសន៍​ហេព្រើរ​ឡើយ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ។


លោក​យ៉ូសែប​បង្គាប់​ទៅ​អ្នក​ដែលមើល​ខុស​ត្រូវ​ផ្ទះ​របស់​លោក​ថា៖ «ចូរ​ច្រក​ស្បៀង​អាហារ​ឲ្យ​ពេញ​បាវ​របស់​អ្នក​ទាំង​នោះ តាម​ដែល​គេ​អាច​យក​ទៅ​បាន រួច​ដាក់​ប្រាក់​ទៅ​ក្នុង​បាវ​វិញ​ទៅ


អ្នក​នោះ​ក៏​ឆែក‌ឆេរ ចាប់​ពី​បង​ច្បង​រហូត​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។


លុះ​ភ្លឺ​ឡើង គេ​ក៏​ឲ្យ​អ្នក​ទាំង​នោះ​ចេញ​ទៅ ព្រម​ទាំង​លា​របស់​គេ​ដែរ។


«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។


ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ជា​ពាក្យ​បញ្ជា​ទេ គឺ​ខ្ញុំ​ចង់​ពិសោធ​មើល​សេចក្ដី​ពិត​ត្រង់​អំពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ដោយ​និយាយ​ពី​ការ​ខ្នះខ្នែង​របស់​អ្នក​ឯទៀតៗ​ប៉ុណ្ណោះ។


នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។


ព្រះ‌អង្គ​បាន​ចិញ្ចឹម​អ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាណា​ដែល​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌ល​អ្នក ប្រយោជន៍​នឹង​ប្រោស​ឲ្យអ្នក​បាន​សេចក្ដី​ល្អ​នៅ​ចុង​បំផុត ។


ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម