Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 43:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​គេ​បរិ‌ភោគ​ស្រូវ​ដែល​បាន​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ ឪពុក​មាន​ប្រសាសន៍​ទៅពួក​គេ​ថា៖ «ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​ខ្លះ​មក​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 នៅពេល​ពួកគេ​បាន​ហូប​ស្រូវ​ដែល​យកមក​ពី​អេហ្ស៊ីប​អស់​ហើយ ឪពុក​របស់ពួកគេ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ត្រឡប់ទៅ​ទិញ​ស្បៀងអាហារ​ខ្លះ​សម្រាប់​ពួកយើង​មក”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កាល​បរិភោគ​ស្រូវ​ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​គេ​បាន​បរិភោគ​ស្រូវ​ដែល​នាំ​យក​ពី​ស្រុក​អេស៊ីព្ទ​មក​អស់​ហើយ នោះ​ឪពុក​ប្រាប់​ថា ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​មក​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

2 កាល​បរិភោគ​ស្រូវ ដែល​គេ​បាន​យក​មក​ពី​ស្រុក​អេស៊ីប​នោះ​អស់​ហើយ យ៉ាកកូប​និយាយ​ទៅ​កូនៗ​ថា៖ «ចូរ​កូន​នាំ​គ្នា​វិល​ទៅ​រក​ទិញ​ស្បៀង​អាហារ​ខ្លះ​ពី​ស្រុក​អេស៊ីប​មក»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 43:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះ អំណត់​នៅ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើងៗ។


«ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ លើក​មុនយើង​ខ្ញុំ​បាន​ចុះ​មក​ទិញ​ស្បៀង​អាហារ


ប៉ុន្ដែ យូដា​តប​ទៅ​ឪពុក​ថា៖ «លោក​នោះ​បាន​ប្រាប់​យើង​ខ្ញុំ​យ៉ាង​ច្បាស់​ថា "ឯង​រាល់​គ្នានឹង​មិន​ឃើញ​មុខ​ខ្ញុំ​ទៀត​ឡើយ លើក​តែ​ប្អូន​របស់​ឯង​មក​ជា‌មួយ"។


ប្រសិន​បើ​លោក​ឪពុក​ឲ្យ​ប្អូន​ទៅ​ជា‌មួយ ទើប​យើង​ខ្ញុំ​ព្រម​ចុះ​ទៅ​ទិញ​ស្បៀង​អាហារ​យក​មក​ជូន


រួច​មក​ឪពុក​យើង​ខ្ញុំ​ប្រាប់​ថា "ចូរ​ទៅ​ទិញ​ស្បៀង​អាហារ​សម្រាប់​ពួក​យើង​ទៀតមក"


មាន​ទ្រព្យ​សម្បត្តិ​តិច ហើយ​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​វិសេស​ជាង​មាន​ច្រើន ហើយ​មាន​សេចក្ដី​ទុក្ខ​វិញ។


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


នាង​ពិចា‌រណា​មើល​ចម្ការ​មួយ ហើយ​ក៏​ទិញ​ទុក រួច​យក​ផល​នៃ​ស្នាដៃ​នាង ទៅ​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ។


បើ​អ្នក​ណា​មិន​ផ្គត់‌ផ្គង់​ញាតិ​សន្តាន​របស់​ខ្លួន ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ‌បង់​ចោល​ជំនឿ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម