យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនលើសលុប យើងនឹងធ្វើឲ្យជាតិសាសន៍ផ្សេងៗកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។
លោកុប្បត្តិ 41:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។ ព្រះគម្ពីរខ្មែរសាកល រីឯកូនទីពីរ គាត់ដាក់ឈ្មោះថាអេប្រាអិម ដ្បិតគាត់និយាយថា៖ “ព្រះបានធ្វើឲ្យខ្ញុំចម្រើនឡើងនៅក្នុងស្រុកនៃការរងទុក្ខវេទនារបស់ខ្ញុំ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកូន១ទៀតគាត់ឲ្យឈ្មោះថា អេប្រាអិម ដោយគិតថា ព្រះទ្រង់បានប្រទានឲ្យអញមានកូន នៅក្នុងស្រុកនៃសេចក្ដីទុក្ខព្រួយរបស់អញ។ អាល់គីតាប គាត់បានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតគាត់ពោលថា “អុលឡោះប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។ |
យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើនលើសលុប យើងនឹងធ្វើឲ្យជាតិសាសន៍ផ្សេងៗកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។
សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។
លោកយ៉ូសែបដាក់ឈ្មោះកូនច្បងថា "ម៉ាណាសេ" ដ្បិតលោកពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្ញុំ និងក្រុមគ្រួសារទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។
ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។
ប៉ុន្ដែ លោកអ៊ីស្រាអែលបានខ្វែងដៃ គឺលោកលូកដៃស្ដាំ ទៅដាក់លើក្បាលអេប្រាអិមដែលជាប្អូន ហើយដាក់ដៃឆ្វេងលើក្បាលម៉ាណាសេ ដ្បិតម៉ាណាសេជាកូនច្បង។
រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។
យ៉ូសែបជាមែក មានផ្លែ ជាផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែង របស់វាគ្របលើកំផែងក្រុង។
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
ក៏ផឹកស្រាទំពាំងបាយជូរពីចានគោម ហើយលាបខ្លួនដោយប្រេងដ៏វិសេស តែមិនព្រួយនឹងការវិនាសរបស់យ៉ូសែបទេ។
ហើយប្រោសឲ្យលោករួចពីគ្រប់ទាំងសេចក្តីវេទនា ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងជាទីគាប់ព្រះហឫទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ផារ៉ានក៏តាំងឲ្យលោកធ្វើជាអ្នកគ្រប់គ្រងលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូល។
ព្រោះពួកកូនចៅលោកយ៉ូសែបចែកចេញជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអិម។ រីឯកុលសម្ព័ន្ធលេវីមិនបានទទួលចំណែកនៅក្នុងស្រុកនោះទេ គឺបានទទួលតែទីក្រុងសម្រាប់រស់នៅ ព្រមទាំងវាលស្មៅនៅជុំវិញទាំងប៉ុន្មានសម្រាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។
នេះហើយជាទឹកដីដែលពួកកូនចៅយ៉ូសែប គឺពួកម៉ាណាសេ និងពួកអេប្រាអិម បានទទួលជាមត៌ក។
បន្ទាប់មក នេះជាចំណែកដែលបានចែកឲ្យកុលសម្ព័ន្ធម៉ាណាសេ ដ្បិតគាត់ជាកូនច្បងរបស់លោកយ៉ូសែប។ ម៉ាគារជាកូនច្បងរបស់ម៉ាណាសេ និងជាឪពុករបស់កាឡាដ គាត់បានទទួលស្រុកកាឡាដ និងស្រុកបាសាន ព្រោះគាត់ជាអ្នកចម្បាំង។
លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។