Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កូន​ចៅ​របស់​យ៉ូសែប​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន ម៉ាណា‌សេ និង​អេប្រាអិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ គឺ​ម៉ាន៉ាសេ​១ នឹង​អេប្រា‌អិម​១

សូមមើលជំពូក ចម្លង

អាល់គីតាប

28 កូន​ចៅ​របស់​យូសុះ តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម។

សូមមើលជំពូក ចម្លង




ជន‌គណនា 26:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​អេស៊ីព្ទ លោក​យ៉ូសែប​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម៉ាណា‌សេ និង​អេប្រាអិម ដែល​នាង​អាស‌ណាត់ កូន​ស្រី​របស់​លោក​ប៉ូទី-ផេរ៉ា ជា​សង្ឃ​នៅ​ក្រុង​អូន បាន​បង្កើត​ឲ្យ​លោក។


រី​ឯ​កូន​ប្រុស​ទាំង​ពីររបស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ មុន​ដែល​ពុក​មក​នៅ​ស្រុក​នេះ គឺ​អេប្រាអិម និង​ម៉ាណា‌សេ ជា​របស់​ពុក គឺ​ដូច​ជា​រូបេន និង​ស៊ីម្មាន ជា​របស់​ពុក​ដែរ។


ពួក​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង​ដែល​នៅ​ក្នុង​ស្រុក​នោះ គេ​ក៏​ចម្រើន​ឡើង​ចាប់​តាំង​ពី​ស្រុក​បាសាន រហូត​ដល់​ស្រុកបាល-ហ៊ើរម៉ូន សេនារ និង​ភ្នំ​ហ៊ើរម៉ូន។


កូន​របស់​ម៉ាណា‌សេ គឺ​អាស‌រាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត។


កូន​ចៅ​របស់​ម៉ាណា‌សេ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


ដោយ​អំណោយដ៏​វិសេស ដែល​កើត​ពី​ដី​ដ៏​មាន​ជា​បរិបូរ ហើយ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដែល​គង់​ក្នុង​គុម្ព​បន្លា។ សូម​ឲ្យពរ​ទាំង​នេះស្ថិត​នៅ​លើ​ក្បាល​របស់​យ៉ូសែប នៅ​លើ​ថ្ងាស​របស់​គាត់ ដែល​ជា​មេ​ក្នុង​ចំណោមពួក​បង​ប្អូន​របស់​ខ្លួន។


ព្រោះ​ពួក​កូន​ចៅ​លោក​យ៉ូសែប​ចែកចេញ​ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណា‌សេ និង​អេប្រាអិម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​មិន​បាន​ទទួល​ចំណែក​នៅ​ក្នុង​ស្រុក​នោះ​ទេ គឺ​បានទទួល​តែ​ទី​ក្រុង​សម្រាប់​រស់​នៅ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន​សម្រាប់​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម