Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអិមរហូត​ដល់​ទៅ​បី​តំណ ហើយ​កូន​ចៅរបស់​ម៉ាគារ ជា​កូន​របស់​ម៉ាណា‌សេ ក៏​រាប់​ដូច​ជា​កូន​របស់​លោក​យ៉ូសែប​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 យ៉ូសែប​បាន​ឃើញ​កូនចៅ​របស់​អេប្រាអិម រហូតដល់​បី​តំណ​។ ពួក​កូន​របស់​ម៉ាគារ​ជា​កូន​របស់​ម៉ាណាសេ ក៏​ត្រូវបាន​បង្កើត​ដាក់​នៅលើ​ភ្លៅ​របស់​យ៉ូសែប​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​លោក​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ា‌ណាសេ ដែល​លោក​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គាត់​ឃើញ​កូន​ចៅ​របស់​អេប្រា‌អិម​ដល់​៣​ដំណ ឯ​កូន​ចៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ នោះ​គាត់​ក៏​បាន​កាន់​ដាក់​នៅ​លើ​ភ្លៅ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 យូសុះ​បាន​ឃើញ​កូន​ចៅ​របស់​អេប្រា‌អ៊ីម​រហូត​ដល់​ទៅ​បី​តំណ ហើយ​គាត់​ក៏​បាន​ឃើញ​កូន​របស់​ម៉ាកៀរ ជា​កូន​របស់​ម៉ាណា‌សេ ដែល​គាត់​បាន​បី​ដាក់​លើ​ភ្លៅ​ផង​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ នាង​ពោល​ថា៖ «នេះ​នែ៎​ប៊ីលហា ជា​ស្រី​បម្រើ​របស់​ខ្ញុំ សូម​បង​ចូល​ទៅ​ឯ​វា​ចុះ ដើម្បី​ឲ្យ​វា​បាន​បង្កើត​កូន​ដាក់​លើ​ភ្លៅ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បាន​កូន​ដោយ‌សារ​វា»។


ប៉ុន្ដែ ឪពុក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ កូន​អើយ ពុក​ដឹង​ហើយ វា​ក៏​នឹង​បានទៅ​ជា​ជាតិ​សាសន៍​មួយ​ដែរ ហើយ​វា​បាន​ជា​ធំ​ផង។ ប៉ុន្ដែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​‌ជាតិ​សាសន៍​មួយ​ធំ​ជាង​វា​ទៅ​ទៀត ពូជ‌ពង្ស​របស់​វា​នឹង​បាន​ទៅ​ជា​ជាតិ​សាសន៍​ដែល​មាន​គ្នា​ច្រើន»។


ភ្នែក​របស់​លោក​ខ្មៅ​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ធ្មេញ​ស​ជាង​ទឹក​ដោះ។


លោក​យ៉ូសែប និង​ក្រុម​គ្រួសារ​ឪពុក​របស់​លោក​ក៏​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ត​ទៅ ហើយ​លោក​យ៉ូសែប​រស់​នៅ​បាន​មួយ​រយ​ដប់​ឆ្នាំ។


កូន​របស់​ម៉ាណា‌សេ គឺ​អាស‌រាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត។


ក្រោយ​មក លោក​យ៉ូប​រស់​នៅ​បាន​មួយរយ​សែសិប​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​បួន​តំណ។


សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ! សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!


កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។


លោក​ម៉ូសេ​ក៏​ប្រគល់​នគរ​របស់​ស្ដេច​ស៊ីហុន សាសន៍​អាម៉ូរី និង​នគរ​របស់​ស្ដេច​អុក ស្រុក​បាសាន គឺ​ស្រុក​ទាំង​មូល និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​នោះ ព្រម​ទាំង​ដែន​ដី​នៅ​ជុំ‌វិញ​ទី​ក្រុង​ទាំង​នោះ ឲ្យ​កូន​ចៅ​កាដ កូន​ចៅ​រូបេន និង​មួយ​ចំហៀង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​ពូជពង្ស​របស់​យ៉ូសែប។


កូន​ចៅ​របស់​ម៉ាគារ ជា​កូន​ម៉ាណា‌សេ បាន​ចេញ​ទៅ​ស្រុក​កាឡាដ ហើយ​ចាប់​យក​ស្រុក​នោះ ព្រម​ទាំង​បណ្ដេញ​សាសន៍​អាម៉ូរី​ដែល​នៅ​ស្រុក​នោះ​ចេញ។


បន្ទាប់​មក នេះ​ជា​ចំណែក​ដែល​បាន​ចែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដ្បិត​គាត់​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប។ ម៉ាគារ​ជា​កូន​ច្បង​របស់​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​កាឡាដ គាត់​បាន​ទទួល​ស្រុក​កាឡាដ និង​ស្រុក​បាសាន ព្រោះ​គាត់​ជា​អ្នក​ចម្បាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម