តែកាលគោញីស្គមៗបានស៊ីគោធាត់ៗហើយ នោះគ្មានអ្នកណាបានដឹងថាវាបានស៊ីអ្វីផង ព្រោះគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។
លោកុប្បត្តិ 41:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយប្រាំពីរឆ្នាំនោះទៅ នឹងមានអំណត់ប្រាំពីរឆ្នាំវិញ ហើយគេនឹងភ្លេចពីភោគផលបរិបូរទាំងប៉ុន្មាននៅក្នុងស្រុកអេស៊ីព្ទ ព្រោះអំណត់នោះនឹងបង្ហិនបង្ហោចស្រុកនេះអស់ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែក្រោយពីនោះមក នឹងមានប្រាំពីរឆ្នាំនៃទុរ្ភិក្សកើតឡើង ហើយអស់ទាំងភាពសម្បូរហូរហៀរនៅក្នុងដែនដីអេហ្ស៊ីបនឹងត្រូវបានភ្លេច ពីព្រោះទុរ្ភិក្សនឹងបំផ្លាញទឹកដីនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាំពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ នោះគេនឹងភ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីព្ទអស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ អាល់គីតាប ប្រាំពីរឆ្នាំបន្ទាប់មកទៀត នឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។ |
តែកាលគោញីស្គមៗបានស៊ីគោធាត់ៗហើយ នោះគ្មានអ្នកណាបានដឹងថាវាបានស៊ីអ្វីផង ព្រោះគោញីស្គមៗនៅតែអាក្រក់មើលដូចមុនដដែល ពេលនោះ យើងក៏ភ្ញាក់ឡើង។
គោញីស្គមៗ ហើយអាក្រក់មើលទាំងប្រាំពីរដែលឡើងតាមក្រោយមកនោះ គឺប្រាំពីរឆ្នាំ ឯកួរស្រូវស្កកដោយខ្យល់ពីទិសខាងកើត គឺប្រាំពីរឆ្នាំដែលកើតមានអំណត់។
ហើយគេនឹងលែងស្គាល់គ្រាបរិបូរនៅក្នុងស្រុកទៀតហើយ ព្រោះតែអំណត់ដែលត្រូវមកតាមក្រោយ ដ្បិតអំណត់នោះខ្លាំងណាស់។
លោកយ៉ូសែបដាក់ឈ្មោះកូនច្បងថា "ម៉ាណាសេ" ដ្បិតលោកពោលថា៖ «ព្រះទ្រង់បានធ្វើឲ្យខ្ញុំភ្លេចទុក្ខលំបាកទាំងប៉ុន្មានរបស់ខ្ញុំ និងក្រុមគ្រួសារទាំងប៉ុន្មានរបស់ឪពុកខ្ញុំដែរ»។
ហើយប្រាំពីរឆ្នាំដែលកើតមានអំណត់ក៏ចូលមកដល់ ដូចលោកយ៉ូសែបមានប្រសាសន៍មែន។ ពេលនោះ កើតមានអំណត់នៅគ្រប់ស្រុកទាំងអស់ តែនៅស្រុកអេស៊ីព្ទទាំងមូលមានស្បៀងអាហារវិញ។
កាលអំណត់នោះបានរាលដាលពាសពេញស្រុក លោកយ៉ូសែបក៏បើកគ្រប់ទាំងជង្រុកស្រូវលក់ឲ្យសាសន៍អេស៊ីព្ទ ដ្បិតអំណត់នោះកើតមានកាន់តែខ្លាំងឡើងៗនៅស្រុកអេស៊ីព្ទ។
នៅគ្រានោះ ក្នុងស្រុកគ្មានអ្វីបរិភោគសោះ ដ្បិតអំណត់នោះខ្លាំងណាស់។ ស្រុកអេស៊ីព្ទ និងស្រុកកាណានត្រូវហិនហោចទៅ ដោយព្រោះអំណត់នោះ។
ដូច្នេះ កាដក៏ទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «តើព្រះករុណាសព្វព្រះហឫទ័យឲ្យមានគ្រោះទុរ្ភិក្សបីឆ្នាំ នៅក្នុងស្រុក? ឬព្រះករុណាត្រូវរត់ពីមុខពួកខ្មាំងសត្រូវក្នុងរវាងបីខែ ដែលគេដេញតាម? ឬឲ្យមានជំងឺអាសន្នរោគអស់បីថ្ងៃនៅក្នុងស្រុកវិញ? សូមពិចារណាឥឡូវចុះ ហើយមានរាជឱង្ការមក ឲ្យទូលបង្គំបានឆ្លើយដល់ព្រះ ដែលព្រះអង្គចាត់ឲ្យទូលបង្គំមក»។
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រី ដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា៖ «ចូរអ្នក និងគ្រួសាររបស់អ្នកទាំងប៉ុន្មាន រៀបចំចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាបានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់ប្រាំពីរឆ្នាំ»។
ឲ្យគេផឹកចុះ ដើម្បីឲ្យបានភ្លេច សេចក្ដីកម្សត់ទុគ៌តរបស់គេ ឥតនឹកចាំពីទុក្ខលំបាករបស់ខ្លួនតទៅទៀត។
ពេលនោះ អ្នកណានៅផែនដី ដែលចង់បានពរ នឹងរកពរដោយព្រះនៃសេចក្ដីពិត ហើយអ្នកណានៅផែនដីដែលស្បថ នោះនឹងស្បថដោយព្រះនៃសេចក្ដីពិតដែរ ពីព្រោះសេចក្ដីវេទនាពីមុនបានភ្លេចទៅហើយ ក៏បានបាំងពីភ្នែកយើងដែរ។
ប៉ុន្ដែ ខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែលក្នុងជំនាន់លោកអេលីយ៉ា កាលរាំងបីឆ្នាំប្រាំមួយខែ ក៏មានអំណត់ជាខ្លាំងកើតឡើងពេញក្នុងស្រុក
លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។