លោកុប្បត្តិ 41:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ប្រាំពីរឆ្នាំបន្ទាប់មកទៀតនឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 ប៉ុន្តែក្រោយពីនោះមក នឹងមានប្រាំពីរឆ្នាំនៃទុរ្ភិក្សកើតឡើង ហើយអស់ទាំងភាពសម្បូរហូរហៀរនៅក្នុងដែនដីអេហ្ស៊ីបនឹងត្រូវបានភ្លេច ពីព្រោះទុរ្ភិក្សនឹងបំផ្លាញទឹកដីនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ក្រោយប្រាំពីរឆ្នាំនោះទៅ នឹងមានអំណត់ប្រាំពីរឆ្នាំវិញ ហើយគេនឹងភ្លេចពីភោគផលបរិបូរទាំងប៉ុន្មាននៅក្នុងស្រុកអេស៊ីព្ទ ព្រោះអំណត់នោះនឹងបង្ហិនបង្ហោចស្រុកនេះអស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ នោះគេនឹងភ្លេចពីផលបរិបូរក្នុងស្រុកអេស៊ីព្ទអស់ ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ សូមមើលជំពូកអាល់គីតាប30 ប្រាំពីរឆ្នាំបន្ទាប់មកទៀត នឹងកើតទុរ្ភិក្ស ដែលនាំឲ្យប្រជាជនភ្លេចថា ស្រុកអេស៊ីបធ្លាប់បានទទួលភោគផលសម្បូណ៌ហូរហៀរ ព្រោះទុរ្ភិក្សនឹងបង្ហិនបង្ហោចស្រុកអេស៊ីបអស់គ្មានសល់។ សូមមើលជំពូក |
លោកកាដចូលទៅគាល់ព្រះបាទដាវីឌទូលថា៖ «តើព្រះករុណាសព្វព្រះទ័យឲ្យស្រុកកើតទុរ្ភិក្សអស់រយៈពេលប្រាំពីរឆ្នាំ ឬក៏ព្រះករុណាត្រូវបាក់ទ័ពរត់នៅមុខខ្មាំងសត្រូវអស់រយៈពេលបីខែ ឬក៏ចង់ឲ្យជំងឺអាសន្នរោគកើតឡើងនៅក្នុងស្រុកអស់រយៈពេលបីថ្ងៃ? សូមព្រះករុណាពិចារណាមើលចុះ ទូលបង្គំនឹងនាំចម្លើយទៅថ្វាយព្រះជាម្ចាស់ ដែលចាត់ទូលបង្គំឲ្យមក»។