នៅបីថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ហើយតាំងលោកឲ្យធ្វើក្នុងតំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តរបស់ស្ដេចទៀត ដូចលោកធ្លាប់ធ្វើ កាលពីលោកនៅបម្រើជាអ្នកថ្វាយពែងពីមុន។
លោកុប្បត្តិ 40:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានតាំងមេថ្វាយពែងក្នុងតំណែងដើមរបស់គាត់ឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅទៀត ព្រះគម្ពីរខ្មែរសាកល ទ្រង់ស្ដារឲ្យមេអ្នកថ្វាយពែងនូវតំណែងរបស់គាត់ឡើងវិញ នោះគាត់ក៏ថ្វាយពែងទៅព្រះហស្តរបស់ផារ៉ោន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបានតែងតាំងមហាតលិកដែលមាននាទីថ្វាយស្រាឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅ អាល់គីតាប ស្តេចបានតែងតាំងមហាតលឹកដែលមាននាទីជូនស្រា ឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ |
នៅបីថ្ងៃទៀត ផារ៉ោននឹងលើកមុខលោក ហើយតាំងលោកឲ្យធ្វើក្នុងតំណែងដើមរបស់លោកវិញ ហើយលោកនឹងបានថ្វាយពែងផារ៉ោនដល់ព្រះហស្តរបស់ស្ដេចទៀត ដូចលោកធ្លាប់ធ្វើ កាលពីលោកនៅបម្រើជាអ្នកថ្វាយពែងពីមុន។
ផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមេអ្នកថ្វាយពែង និងមេអ្នកដុតនំ
ហេតុការណ៍នោះក៏កើតមាន ដូចគាត់បានកាត់ស្រាយមែន គឺទូលបង្គំបានទទួលតំណែងរបស់ទូលបង្គំដូចដើមវិញ ហើយអ្នកដុតនំត្រូវព្យួរក»។
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកស្រាថ្វាយស្ដេច។ ពីមុនមក ខ្ញុំមិនធ្លាប់មានទឹកមុខក្រៀមក្រំនៅចំពោះស្ដេចឡើយ។
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានល្បងលលោក រហូតទាល់តែសេចក្ដី ដែលលោកថ្លែងទុកបានសម្រេច។