Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ទ្រង់​ក៏​តាំង​នាយ​ពិសេស​ថ្វាយ​ពែង​ក្នុង​ដំណែង​ដើម​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ទ្រង់​ស្ដារ​ឲ្យ​មេអ្នកថ្វាយពែង​នូវ​តំណែង​របស់គាត់​ឡើងវិញ នោះ​គាត់​ក៏​ថ្វាយ​ពែង​ទៅ​ព្រះហស្ត​របស់​ផារ៉ោន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ស្ដេចបាន​តាំង​មេ​ថ្វាយ​ពែង​ក្នុង​តំណែង​ដើម​របស់​គាត់​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌រាជា​បាន​តែង‌តាំង​មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​ស្រា​ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើង​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ស្តេច​បាន​តែង​តាំង​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា ឲ្យ​បំពេញ​មុខ​ងារ​របស់​ខ្លួន​ឡើង​វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​៣​ថ្ងៃ​ទៀត ផារ៉ោន​នឹង​លើក​មុខ​លោក ទាំង​តាំង​ឲ្យ​ធ្វើ​ក្នុង​ដំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​ទ្រង់​ទៀត ដូច​លោក​ធ្លាប់​ធ្វើ​ពី​កាល​នៅ​បំរើ​ថ្វាយ​ពែង​ទ្រង់​ពី​ដើម


ផារ៉ោន​ក៏​ខ្ញាល់​នឹង​អ្នក​បំរើ​ទ្រង់​ទាំង​២​នោះ គឺ​នឹង​នាយ​ពិសេស​ថ្វាយ​ពែង ហើយ​នឹង​មេ​ពួក​អ្នក​ដុត​នំ


នោះ​ក៏​កើត​ដល់​យើង​ខ្ញុំ​ដូច​គាត់​បាន​កាត់​ស្រាយ​មែន ឯ​ទូលបង្គំ គាត់​កាត់​ថា នឹង​បាន​តាំង​ឡើង​ក្នុង​ដំណែង​ដើម​របស់​ទូលបង្គំ ហើយ​អ្នក​១​នោះ​គាត់​កាត់​ថា នឹង​ត្រូវ​ចង​ព្យួរ​វិញ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ចំពោះ​សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ នឹង​សេចក្ដី​អធិស្ឋាន​របស់​ពួក​អ្នក​បំរើ​ទ្រង់ ដែល​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​អំណរ ហើយ​សូម​ចំរើន​ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់ ដោយ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​នេះ​មាន​ចិត្ត​មេត្តា ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ (រីឯ​ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច)។


លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​ល្បង​ល​គាត់ ដរាប​ដល់​កំណត់​ដែល​ពាក្យ​គាត់​បាន​សំរេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម