Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 2:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទីម្ភៃ ក្នុង​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ស្រា​ថ្វាយ​ស្ដេច។ ពី​មុនមក ខ្ញុំ​មិន​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម​ក្រំ​នៅ​ចំពោះ​ស្ដេច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្ដេច​កំពុង​សោយ​ព្រះ‌ស្ងោយ ខ្ញុំ​បាន​យក​ស្រា​ចាក់​ថ្វាយ​ស្ដេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​ដល់​ខែ​ចេត្រ ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថា‌ស៊ើក‌សេស ក្នុង​ពេល​ដែល​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដាក់​នៅ​ចំពោះ​ស្តេច នោះ​ខ្ញុំ​បាន​លើក​ថ្វាយ​ដល់​ទ្រង់ ឯ​ពី​មុន ខ្ញុំ​មិន​ដែល​មាន​សេចក្ដី​ព្រួយ នៅ​ចំពោះ​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ម្ភៃ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ក្នុង​ពេល​ដែល​ស្តេច​កំពុង​បរិភោគ​អាហារ ខ្ញុំ​បាន​យក​ស្រា​ចាក់​ជូន​ស្តេច។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ទឹក​មុខ​ក្រៀម‌ក្រំ​បែប​នេះ នៅ​ចំពោះ​មុខ​ស្តេច​ឡើយ។

សូមមើលជំពូក ចម្លង




នេហេមា 2:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពែង​របស់​ផារ៉ោន​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​មក​គាប​ដាក់​ពែង​របស់​ផារ៉ោន រួច​យក​ពែង​នោះ​ទៅ​ថ្វាយ​ដល់​ព្រះ​ហស្ត​ផារ៉ោន»។


ស្ដេចបាន​តាំង​មេ​ថ្វាយ​ពែង​ក្នុង​តំណែង​ដើម​របស់​គាត់​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ​ទៀត


នៅ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ប៊ីសឡាំ មីត្រាដាត ថាបេល និង​គូកន​របស់​គេ​ឯទៀត​ៗ ក៏​បាន​សរសេរ​សំបុត្រ​ថ្វាយ​ព្រះ‌បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី​ដែរ។ សំបុត្រ​នោះ​សរសេរ​ជា​ភាសា​អារ៉ាម ហើយ​មាន​បក​ប្រែ ។


ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​អើថា‌ស៊ើក‌សេស ជា​ស្តេច​ស្រុក​ពើស៊ី នោះ​អែសរ៉ា កូន​សេរ៉ា‌យ៉ា ដែល​ជា​កូន​អ័សារា អ័សារាជា​កូន​ហ៊ីល‌គីយ៉ា


នៅ​ឆ្នាំ​ទី​ប្រាំពីរ ក្នុង​រជ្ជ​កាលព្រះ​បាទ​អើថា‌ស៊ើក‌សេស ប្រជា‌ជន​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​ចម្រៀង ពួក​ឆ្មាំ​ទ្វារ និង​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ខ្លះ ក៏​បាន​ឡើង​មក​ក្រុង​យេរូ‌សាឡិម​ដែរ។


នេះ​ជា​ពាក្យ​របស់​លោក​នេហេមា ជា​កូន​លោក​ហាកាលា។ នៅ​ខែ​មិគ្គសិរ ក្នុង​ឆ្នាំ​ទី​ម្ភៃនៃ​រជ្ជ‌កាល​ព្រះបាទ​អើថា‌ស៊ើក‌សេស គឺ​ពេល​ដែល​ខ្ញុំស្ថិត​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ និង​ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង»។ នៅ​គ្រា​នោះ ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច។


នៅ​ខែ​ទីមួយ ដែល​ជា​ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ដប់​ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស គេ​វាយ​លេខ​តាម​របៀន «ពោរ» នៅ​មុខ​ហាម៉ាន ដើម្បី​ដេញ​រក​ថ្ងៃ​ខែ ហើយ​ក៏​ត្រូវចំលើថ្ងៃ​ទីដប់​បី នៃ​ខែ​ទី​ដប់​ពីរ ដែល​ត្រូវ​ជា​ខែ​ផល្គុន។


ដូច្នេះ សូម​លោក​ជ្រាប ហើយ​យល់​ថា ចាប់​ពី​ពេល​ព្រះ​ចេញ​បញ្ជា​ឲ្យ​តាំង ហើយ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ រហូត​ដល់​គ្រា​របស់​ស្ដេច​មួយ​អង្គ ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​យាង​មកដល់ នោះ​នឹង​មាន​រយៈ​ពេល​ប្រាំ​ពីរ​អាទិត្យ ហើយ​រយៈ​ពេល​ហុក​សិប​ពីរ​អាទិត្យ​ទៀត នឹង​ត្រូវ​សង់​ឡើង​វិញ​ឲ្យ​មាន​ផ្លូវ​ធ្លា ប្រឡាយ​ការពារ តែ​សង់​ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម