នៅគ្រានោះ ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេច ពោលទៅលោកអ័ប្រាហាំថា៖ «ព្រះទ្រង់គង់ជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ
លោកុប្បត្តិ 39:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូសែប ហើយព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះលោក ព្រមទាំងធ្វើឲ្យមេគុកមានចិត្តសន្ដោសដល់លោក។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ព្រះយេហូវ៉ាបានគង់នៅជាមួយយ៉ូសែប ហើយសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់គាត់ គឺព្រះអង្គប្រទានឲ្យយ៉ូសែបរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់មេគុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គង់ជាមួយលោក ហើយសម្តែងព្រះហឫទ័យសប្បុរសចំពោះលោក គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្ដីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង អាល់គីតាប អុលឡោះតាអាឡានៅជាមួយយូសុះ ហើយសំដែងចិត្តសប្បុរសចំពោះគាត់ គឺធ្វើឲ្យនាយកពន្ធនាគារមានចិត្តសន្តោសដល់គាត់។ |
នៅគ្រានោះ ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេច ពោលទៅលោកអ័ប្រាហាំថា៖ «ព្រះទ្រង់គង់ជាមួយអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ
ព្រះយេហូវ៉ាគង់នៅជាមួយលោកយ៉ូសែប ហើយលោកចេះតែចម្រើនឡើង គឺលោកនៅក្នុងផ្ទះរបស់ចៅហ្វាយខ្លួន ដែលជាសាសន៍អេស៊ីព្ទ។
ចៅហ្វាយរបស់លោកឃើញថា ព្រះយេហូវ៉ាគង់នៅជាមួយលោក ហើយថា ព្រះយេហូវ៉ាធ្វើឲ្យគ្រប់ការទាំងអស់បានចម្រើនឡើង ដោយសារដៃរបស់លោក។
ដូច្នេះ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ ដែលខំប្រឹងបម្រើគាត់ ហើយគាត់តែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង ក៏ប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់ឲ្យលោកគ្រប់គ្រង។
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានល្បងលលោក រហូតទាល់តែសេចក្ដី ដែលលោកថ្លែងទុកបានសម្រេច។
ឲ្យមានអំណាចនឹងចាប់ចងពួកមន្ត្រី របស់ស្តេចបានតាមចិត្ត ហើយនឹងបង្ហាត់បង្រៀនឲ្យពួកចាស់ទុំ របស់ស្តេចមានប្រាជ្ញា។
ព្រះយេហូវ៉ាក៏ធ្វើឲ្យបណ្ដាជនបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ ម្យ៉ាងទៀត លោកម៉ូសេជាមនុស្សដ៏សំខាន់នៅចំពោះពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោន និងនៅចំពោះប្រជាជននៅក្នុងស្រុកអេស៊ីព្ទ។
ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ គឺបានប្រគល់អ្វីៗឲ្យតាមដែលគេសុំ ហើយគេបានបង្ហិនបង្ហោចសាសន៍អេស៊ីព្ទបែបដូច្នេះឯង។
យើងនឹងធ្វើឲ្យប្រជាជននេះបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ហើយកាលណាអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងមិនចេញមកដោយដៃទទេឡើយ
កាលណាផ្លូវប្រព្រឹត្តរបស់មនុស្សណា ជាទីគាប់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ា ព្រះអង្គក៏បណ្ដាលឲ្យទាំងពួកខ្មាំងសត្រូវ បានជាមេត្រីនឹងអ្នកនោះដែរ។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
កាលណាអ្នកដើរកាត់ទឹកធំ នោះយើងនឹងនៅជាមួយ កាលណាដើរកាត់ទន្លេ នោះទឹកនឹងមិនលិចអ្នកឡើយ កាលណាអ្នកលុយកាត់ភ្លើង នោះអ្នកនឹងមិនត្រូវរលាក ហើយអណ្ដាតភ្លើងក៏មិនឆាប់ឆេះអ្នកដែរ។
ព្រះប្រោសប្រទានឲ្យចៅហ្វាយលើពួកមហាតលិក មានចិត្តសន្ដោស និងសេចក្ដីអាណិតអាសូរដល់ដានីយ៉ែល។
ព្រះរបស់ទូលបង្គំបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកបិទមាត់សិង្ហ មិនឲ្យវាធ្វើបាបទូលបង្គំទេ ព្រោះនៅចំពោះព្រះអង្គ មិនឃើញថាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះព្រះករុណា ក៏ទូលបង្គំមិនបានប្រព្រឹត្តអ្វីខុសដែរ»។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ប្រសិនបើព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់។