Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ហើយ​ព្រះ‌យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៅ​ចំពោះ​សាសន៍​អេស៊ីព្ទ គឺ​បាន​ប្រគល់​អ្វីៗ​ឲ្យ​តាម​ដែល​គេ​សុំ ហើយ​គេ​បាន​បង្ហិន​បង្ហោច​សាសន៍​អេស៊ីព្ទ​បែប​ដូច្នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រា‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។

សូមមើលជំពូក ចម្លង




និក្ខមនំ 12:36
11 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​យើង​នឹង​ជំនុំ‌ជម្រះ​សាសន៍​ដែល​គេ​បម្រើ​នោះ ហើយ​ក្រោយ​នោះ​មក គេ​នឹង​ចាក​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន។


ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​លោក​យ៉ូសែប ហើយ​ព្រះ‌អង្គ​សម្ដែង​ព្រះ​ហឫទ័យ​សប្បុរស​ចំពោះ​លោក ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​គុក​មាន​ចិត្ត​សន្ដោស​ដល់​លោក។


ហើយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស ទ្រព្យ​សម្បត្តិ​ផ្សេងៗ សត្វ និង​វត្ថុ​មាន​តម្លៃ​ឯទៀតៗ ក្រៅ​ពី​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។


៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។


ឥឡូវ​នេះ ចូរ​ប្រាប់​បណ្ដា​‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ថា ម្នាក់ៗ​ត្រូវ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់​ពី​អ្នក​ជិត​ខាង​រៀង​ៗ​ខ្លួន»។


ព្រះ‌យេ‌ហូវ៉ា​ក៏​ធ្វើ​ឲ្យ​បណ្ដា​ជន​បាន​ប្រកប​ដោយ​គុណនៅ​ចំពោះ​សាសន៍​អេស៊ីព្ទ ម្យ៉ាង​ទៀត លោក​ម៉ូសេ​ជា​មនុស្សដ៏​សំខាន់​នៅ​ចំពោះ​ពួក​នាម៉ឺន​មន្ត្រី​របស់​ផារ៉ោន និង​នៅ​ចំ​ពោះ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។


កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បណ្ដាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។


ព្រះ​ប្រោស​ប្រទាន​ឲ្យចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក មាន​ចិត្ត​សន្ដោស និង​សេចក្ដី​អាណិត​អាសូរ​ដល់​ដានី‌យ៉ែល។


ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។


ហើយ​ប្រោស​ឲ្យ​លោក​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង​វៃ និង​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ផារ៉ាន​ក៏​តាំង​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​នោះ និង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម