ពេលនោះ លោកឡាបាន់បានចេញទៅកាត់រោមចៀម នាងរ៉ាជែលក៏បានលួចយករូបថេរ៉ាភីម របស់ឪពុក។
លោកុប្បត្តិ 38:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលនាងតាម៉ារបានឮគេប្រាប់ថា៖ «ឪពុកក្មេករបស់នាងកំពុងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់» ព្រះគម្ពីរខ្មែរសាកល គេប្រាប់តាម៉ារថា៖ “មើល៍! ឪពុកក្មេករបស់នាងឡើងទៅធីមណា ដើម្បីកាត់រោមចៀមរបស់គាត់”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេមកប្រាប់នាងតាម៉ារថា៖ «ឪពុកក្មេករបស់នាងឡើងទៅកាត់រោមចៀមនៅធីមណា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ អាល់គីតាប មានគេមកប្រាប់តាម៉ារថា៖ «ឪពុកក្មេករបស់អ្នក ឡើងទៅកាត់រោមចៀមនៅធីមណា»។ |
ពេលនោះ លោកឡាបាន់បានចេញទៅកាត់រោមចៀម នាងរ៉ាជែលក៏បានលួចយករូបថេរ៉ាភីម របស់ឪពុក។
តាម៉ារជាកូនប្រសារបស់យូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ។ ដូច្នេះ កូនរបស់យូដាទាំងអស់មានប្រាំនាក់។
ពីឡាបា ព្រំប្រទល់នេះបត់ទៅខាងលិច ទៅដល់ភ្នំសៀរ រួចកាត់ទៅតាមជម្រាលខាងជើងនៃភ្នំយារីម (គឺជាភ្នំកេសាឡូន) ហើយចុះទៅដល់បេត-សេមែស រហូតដល់ធីមណា
សាំសុនចុះទៅក្រុងធីមណា ហើយនៅក្រុងធីមណា គាត់ឃើញស្ត្រីម្នាក់ ក្នុងចំណោមស្រីក្រមុំសាសន៍ភីលីស្ទីន
នៅម៉ាអូន មានអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានទ្រព្យសម្បត្តិនៅកើមែល គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល នៅពេលនោះ គាត់កំពុងកាត់រោមចៀមនៅឯកើមែល។