Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លុះ​យូរ​ក្រោយ​មក កូន​ស្រី​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​របស់​លោក​យូដា ក៏​បាន​ស្លាប់​ទៅ។ កាលលោក​យូដា​បាន​រសាយ​ទុក្ខ​ហើយ គាត់​ក៏​ឡើង​ទៅ​មើល​ពួក​កាត់​រោម​ចៀម​នៅ​ធីម‌ណា​ជាមួយ​ហ៊ីរ៉ា អ្នក​ស្រុក​អាឌូឡាម ជា​សម្លាញ់​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 លុះ​យូរ​ថ្ងៃ​ក្រោយមក កូនស្រី​របស់​ស៊ូអា ជា​ប្រពន្ធ​របស់​យូដា​ក៏​ស្លាប់​ទៅ​។ ក្រោយពី​យូដា​ត្រូវបាន​សម្រាលទុក្ខ គាត់​ក៏​ឡើងទៅ​ឯ​ពួកអ្នក​កាត់រោម​ចៀម​របស់គាត់​នៅ​ធីមណា គឺមាន​គាត់ និង​ហ៊ីរ៉ា​មិត្តភក្ដិ​របស់គាត់ ជា​អ្នកអាឌូឡាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​លោក​យូដា គឺ​កូន​ស្រី​របស់​លោក​ស៊ូអា បាន​ទទួល​មរណ‌ភាព។ កាល​លោក​យូដា​បាន​ធូរ​ស្បើយ​ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា​ជា​មួយ​លោក​ហ៊ីរ៉ា ជា​អ្នក​ស្រុក​អាឌូ‌ឡាម មិត្ត​របស់​គាត់ ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 លុះ​យូរ​ក្រោយ​មក នោះ​កូន​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​យូដា​ក៏​ស្លាប់​ទៅ រួច​កាល​យូដា​បាន​រសាយ​ទុក្ខ​ទៅ​ហើយ នោះ​គាត់​ឡើង​ទៅ​ឯ​ពួក​កាត់​រោម​ចៀម​នៅ​ធីមណា ព្រម​ទាំង​ហ៊ីរ៉ា​ជា​សំឡាញ់​ដែល​នៅ​អាឌូឡាម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​យូដា គឺ​កូន​ស្រី​របស់​ស៊ូអា​បាន​ស្លាប់។ កាល​យូដា​បាន​ធូរ​ស្បើយ ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា ជា​មួយ​ហ៊ីរ៉ា មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាម ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។


ពេល​នោះ លោក​ឡាបាន់​បាន​ចេញ​ទៅ​កាត់​រោម​ចៀម នាង​រ៉ាជែល​ក៏​បាន​លួច​យក​រូប​ថេរ៉ាភីម របស់​ឪពុក។


នៅ​គ្រា​នោះ លោក​យូដាបាន​ឃ្លាត​ចេញ​ពី​បង‌ប្អូន​របស់​ខ្លួន ចូល​ទៅ​នៅ​ជា‌មួយ​មនុស្ស​ម្នាក់​ដែល​នៅ​អាឌូឡាម ឈ្មោះ​ហ៊ីរ៉ា


ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​រឭក ចង់​ទៅរក​អាប់សា‌ឡុម ដោយ​ព្រោះ​បាន​ក្សាន្ត​ចិត្ត​ពី​ដំណើរ​អាំណូន ដែល​សុគត​នោះ​ហើយ។


ពី​ឡាបា ព្រំ​ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម (គឺ​ជា​ភ្នំ​កេសា‌ឡូន) ហើយ​ចុះ​ទៅ​ដល់​បេត-សេ‌មែស រហូត​ដល់​ធីម‌ណា


យ៉ារមុត អាឌូឡាម សូគរ អា‌សេ‌កា


ក្រុង​សេណាន ហា‌ដា‌សា មិក‌ដាល-កាដ


កាអ៊ីន គី‌បៀរ និង​ធីម‌ណា ទាំង​អស់​មានដប់​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


អេឡូន ធីម‌ណា អេក្រុន


សាំសុន​ចុះ​ទៅ​ក្រុង​ធីម‌ណា ហើយ​នៅ​ក្រុង​ធីមណា គាត់​ឃើញ​ស្ត្រី​ម្នាក់ ក្នុង​ចំណោម​ស្រី​ក្រមុំ​សាសន៍​ភីលី‌ស្ទីន


អ័ប៊ី‌កែល​បាន​វិល​ទៅ​រក​ណា‌បាល​ជា​ប្តី​វិញ ឃើញ​គាត់​កំពុង​តែ​លៀង​ភ្ញៀវ​នៅ​ក្នុង​ផ្ទះ ដូច​ជា​ការ​ជប់​លៀង​នៃ​ស្តេច ឯ​ណា‌បាល​ក៏​មាន​ចិត្ត​សប្បាយ​ឡើង ដោយ​ព្រោះ​ស្រវឹង​ជា​ខ្លាំង ដូច្នេះ នាង​មិន​បាន​ប្រាប់​អ្វី​ដល់​គាត់​ឡើយ ទោះ​តិច ឬ​ច្រើន​ក្តី រហូត​ដល់​ព្រឹក​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម