Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មាន​គេ​មក​ប្រាប់​នាង​តាម៉ារ​ថា៖ «ឪពុក​ក្មេក​របស់​នាង​ឡើង​ទៅ​កាត់​រោម​ចៀម​នៅ​ធីមណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 គេ​ប្រាប់​តាម៉ារ​ថា​៖ “មើល៍! ឪពុកក្មេក​របស់នាង​ឡើង​ទៅ​ធីមណា ដើម្បី​កាត់រោម​ចៀម​របស់គាត់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​នាង​តាម៉ារ​បាន​ឮ​គេ​ប្រាប់​ថា៖ «ឪពុក​ក្មេក​របស់​នាង​កំពុង​ឡើង​ទៅ​ធីម‌ណា ដើម្បី​កាត់​រោម​ចៀម​របស់​គាត់»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មាន​គេ​ទៅ​ប្រាប់​ដល់​តាម៉ារ​ថា មើល ឪពុក​ក្មេក​នាង​រៀប​ឡើង​ទៅ​ឯ​ធីមណា ដើម្បី​កាត់​រោម​ចៀម​របស់​គាត់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 មាន​គេ​មក​ប្រាប់​តាម៉ារ​ថា៖ «ឪពុក​ក្មេក​របស់​អ្នក ឡើង​ទៅ​កាត់​រោម​ចៀម​នៅ​ធីមណា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:13
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។


ក្រោយ​មក លោក​យូដា​បាន​យក​នាង​តាម៉ារ​ជា​កូន​ប្រសា ហើយ​បង្កើត​បាន​ពេរេស និង​សេ‌រ៉ាស។ ដូច្នេះ លោក​យូដា​មាន​កូន​ទាំង​អស់​ប្រាំ​នាក់។


ពី​បាឡា ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេ‌មែស ដោយ​កាត់​តាម​ធីមណា


កាអ៊ីន គីបៀរ និង​ធីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។


ថ្ងៃ​មួយ លោក​សាំសុន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ លោក​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលីស្ទីន​ម្នាក់។


នៅ​ម៉ាអូន មាន​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​ដី‌ធ្លី​នៅ​ភូមិ​កើមែល។ គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល។ ពេល​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម​នៅ​ភូមិ​កើមែល។


ពេល​លោក​ដាវីឌ​នៅ​វាល​រហោ‌ស្ថាន លោក​បាន​ឮ​ដំណឹង​ថា លោក​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម