នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖
លោកុប្បត្តិ 37:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាដំណើររឿងនៃក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់តែងតែឃ្វាលហ្វូងសត្វជាមួយបងៗរបស់គាត់។ ក្មេងជំទង់នេះនៅជាមួយកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ជាប្រពន្ធរបស់ឪពុកគាត់ ហើយយ៉ូសែបតែងយករឿងអាក្រក់របស់ពួកគេមកប្រាប់ឪពុក។ ព្រះគម្ពីរខ្មែរសាកល នេះជាវង្សត្រកូលរបស់យ៉ាកុប: នៅពេលយ៉ូសែបមានអាយុដប់ប្រាំពីរឆ្នាំ គាត់បានឃ្វាលហ្វូងចៀមជាមួយពួកបងប្រុសរបស់គាត់។ គាត់នៅតែជាក្មេង ក៏នៅជាមួយពួកកូនប្រុសរបស់ប៊ីលហា និងពួកកូនប្រុសរបស់ស៊ីលផា ដែលជាប្រពន្ធរបស់ឪពុកគាត់។ យ៉ូសែបតែងតែយករឿងអាក្រក់របស់ពួកគេទៅប្រាប់ឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកយ៉ាកុប។ កាលលោកយ៉ូសែបនៅពីក្មេង អាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់នាងប៊ីលហា និងនាងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យ៉ូសែបបានរាយការណ៍ពីការអាក្រក់ដែលបងៗធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា នឹងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក អាល់គីតាប នេះជាដំណើររឿងក្រុមគ្រួសាររបស់យ៉ាកកូប។ កាលយូសុះនៅពីក្មេង មានអាយុដប់ប្រាំពីរឆ្នាំ គាត់នៅឃ្វាលចៀមជាមួយបងៗ ដែលត្រូវជាកូនរបស់ប៊ីលហា និងស៊ីលផា ប្រពន្ធចុងរបស់ឪពុកគាត់។ យូសុះបានមករៀបរាប់ប្រាប់ឪពុក អំពីពាក្យសំដីអាក្រក់របស់បងៗ។ |
នេះជាតំណវង្សនៃពួកកូនរបស់លោកណូអេ គឺសិម ហាំ និងយ៉ាផែត។ ក្រោយពីទឹកជំនន់មក អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅ៖
នេះហើយជាដើមកំណើតនៃផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះបានបង្កើត។ នៅគ្រាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតផែនដី និងផ្ទៃមេឃ
នាងរ៉ាជែលក៏ឲ្យនាងប៊ីលហាជាស្រីបម្រើ ទៅធ្វើជាប្រពន្ធលោកយ៉ាកុប ហើយលោកក៏ចូលទៅឯនាង។
កាលនាងលេអាឃើញថាខ្លួនមិនមានកូនទៀត នាងក៏យកស៊ីលផា ជាស្រីបម្រើរបស់នាង ទៅឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ។
នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។ រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។
កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។
នោះត្រូវឆ្លើយថា "យើងខ្ញុំជាអ្នកបម្រើរបស់ព្រះករុណា ជាអ្នកឃ្វាលសត្វតាំងពីក្មេងរហូតមកដល់ពេលនេះ ទាំងយើងខ្ញុំ និងដូនតារបស់យើងខ្ញុំតរៀងមក" ដើម្បីឲ្យបងៗបានរស់នៅក្នុងស្រុកកូសែននេះ ព្រោះពួកគង្វាលសត្វទាំងអស់ជាទីស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទណាស់»។
នេះជាបញ្ជីពង្សាវតាររបស់លោកអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះ។
នេះជាតំណវង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ហើយគ្រប់លក្ខណ៍នៅជំនាន់របស់លោក លោកបានដើរជាមួយព្រះ។
មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។
ដ្បិតបងប្អូនអើយ ខ្ញុំបានឮអ្នកផ្ទះរបស់នាងខ្លូអេប្រាប់ខ្ញុំថា មានការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា។
ដ្បិតមុនដំបូងខ្ញុំឮថា ពេលអ្នករាល់គ្នាមកជួបជុំគ្នាជាក្រុមជំនុំ នោះមានការបែកបាក់គ្នាជាបក្សពួក ហើយខ្ញុំក៏ជឿខ្លះដែរ
មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន