Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ស្នាក់​អាស្រ័យ​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 យ៉ាកុប​រស់នៅ​ក្នុង​ទឹកដី​ដែល​ឪពុក​របស់គាត់​ស្នាក់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​កាណាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ាកុប​បាន​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ចូល​ស្នាក់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​យ៉ាកុប​គាត់​អាស្រ័យ​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​បាន​ស្នាក់​នៅ ទុក​ដូច​ជា​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ាកកូប​បាន​តាំង​ទី​លំនៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​គាត់​បាន​ចូល​ស្នាក់​នៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​អ្នក​ស្នាក់​នៅ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌អាករ​អស់​កល្ប​ជា‌និច្ច ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ»។


«ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ សូម​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​ប្រពន្ធ​ខ្ញុំ ដែល​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ​ផង»។


សូម​ព្រះ‌អង្គ​ប្រទាន​ពរ​របស់​លោក​អ័ប្រា‌ហាំ​ដល់​កូន និង​ពូជ‌ពង្ស​របស់​កូន ដើម្បី​ឲ្យ​កូន​បាន​ទទួល​ស្រុក​ដែល​ស្នាក់​នៅ ទុក​ជា​កេរ‌អាករ គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក​អ័ប្រា‌ហាំ!»។


ម៉ាកឌាល និង​អ៊ីរ៉ាម។ អ្នក​ទាំង​នេះ​ជា​ពូជ​អំបូរ​នៃ​សាសន៍​អេដុម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ដែល​ជា​កេរ‌អាករ​របស់​គេ (គឺ​លោក​អេសាវ​នេះ​ហើយ​ជា​បុព្វ‌បុរស​នៃ​ពួក​សាសន៍​អេដុម)។


ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ពួក‌គេ​មាន​ច្រើន​ពេក មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន។ ស្រុក​ដែល​គេ​ស្នាក់​អាស្រ័យ​នៅ មិន​ល្មម​នឹង​ចិញ្ចឹម​គេ​បាន​ទេ ព្រោះ​តែ​ហ្វូង​សត្វ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម